ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Pruis បោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Pruis មួយគ្រឿងបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យកល់ជាប់នឹងក្បាលនាគ ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក Pruis ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-0273 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរថយន្តកល់ជាប់ក្បាលនាគពុះចែកផ្លូវ ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។ ចំណែកតៃកុងរថយន្តរងរបួសតិចតួច រួចក៏គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះតាមច្បាប់ ៕ភារ៉ា ដង្កោ


ចែករំលែក៖