ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ ធ្វើការធ្វេសប្រហែសត្រូវខ្សែភ្លើងឆក់បាត់បងជីវិតក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ: បុរសជនជាតិចិនបានម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ធ្វើការធ្វេសប្រហែសក្នុងការដ្ឋានដោយកាន់ចំខ្សែភ្លើងមានចរន្ត បណ្តាលឲ្យឆក់ប្រកាច់ ហើយបុគ្គលិកបានដឹកទៅកាន់មន្ទីពេទ្យបានតែបន្តិច ។

ឧបទ្ទវហេតុនេះកើតឡើងកាលពី វេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃ ចន្ទ ១៤រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្រុម០៦ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

មន្រ្តី្តនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ HU JIE ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិចិន ជាអ្នកមើលការខុសត្រូវការដ្ឋានសំណង់ កាន់លិខិតឆ្លងដែនលេខ EE5336167 មានទិដ្ឋាការលេខ EI01870301។ ក្នុងពេលកើតហេតុជនរងគ្រោះបានតខ្សែភ្លើងដើម្បីធ្វើការងារក្នុងការដ្ឋាន ចៃដន្យកាន់ចំតំខ្សែភ្លើងបណ្តាលឲ្យឆ្លចរន្តឆក់ដួលនៅនឹងកន្លែង ។ ពេលនោះបុគ្គលិកចិននាំគ្នាដឺកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយក៏បាត់បង់ជីវិត្តទៅ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលដំណឹងនេះ នគរបាលជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ហើយរង់ចាំការសម្រេចពីស្ថានទូត នឹងគ្រួសារជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖