ព័ត៌មានទាន់ហេតុការណ៍៖

កុំឲ្យច្រណែនគ្នា តួកគីសាកល្បងទាំងមីស៊ីលទិញពីរុស្សី និងយន្តហោះចម្បាំងទិញពីអាមេរិក

ចែករំលែក៖

សារព័ត៌មាន The National ​នៅថ្ងៃទី ២៦ ខែវិច្ឆិកា បានផ្សាយថា តួកគីបានសាកល្បងប្រព័ន្ធការពារដែនអាកាសទិញពីរុស្ស៊ីគឺ​S-400 ជាមួយនឹងយន្ដហោះចម្បាំងរបស់អាមេរិក F-16 ហើយនិងប្រព័ន្ធរ៉ាដា​​របស់វាផងដែរ ។

រុស្ស៊ីជាប្រទេសតែមួយគត់នៅក្នុងសម្ព័ន្ធណាតូ បានទិញ មីស៊ីលពីរុស្ស៊ី​ បើទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពី​ប្រទេសក្នុងតំបន់​ ក្នុងនោះមានអាមេរិក

បណ្ដាញផ្សព្វផ្សាយរបស់តួកគី បានឲ្យដឹងថា កងទ័ពតួកគី​ បានបើកយន្ដហោះចម្បាំង F-16 នៅពីលើទីក្រុងអង់ការ៉ា ដើម្បីសាកល្បងប្រព័ន្ធការពារមីស៊ីល S-400​ រុស្ស៊ី ដែលតួកគី​ បានទិញពីប្រទេសរុស្ស៊ី បើទោះជាមានការប្រឆាំងពីអាមេរិក និង អង្គការណាតូ ចំពោះកិច្ចព្រមព្រៀងនេះក្ដី។ ចាប់តាំងពីពេលនោះមក អាមេរិក​ តែងតែស្វែងរកវិធានការផ្សេងៗ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសតួកគី​ ដោយរួមទាំងការលុបចោលយន្ដហោះចម្បាំងបំបាំងកាយ​ F-35 និងកម្មវិធី F-35 បន្ថែមទៀតផង។

ប្រភពព័ត៌មានដដែល ​បានបន្ដថា យន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងដទៃទៀតរបស់កងទ័ពអាកាសតួកគី បានហោះពីលើទីក្រុងអង់ការ៉ា ដើម្បីសាកល្បងជាមួយនឹងប្រព័ន្ធការពារដែន​អាកាសរុស្ស៊ី ដែលបានទិញ​ កាលពីអំឡុងខែកក្កដា និងខែកញ្ញា។

ទោះជាយ៉ាងណា មន្ដ្រីជំនាញរបស់អាមេរិក នៅតែគិតថា តួកគី នឹងមិនអាចបោះបង់ចោលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នោះឡើយ ព្រោះតួកគីបានចំណាយលុយ ២,៥ពាន់លានដុល្លារអាមេរិក​ សម្រាប់ទិញគ្រឿងសឹកទាំងនេះ។ ដូច្នេះប្រាកដណាស់ថា តួកគីនឹងមិនប្រើប្រាស់ប្រព័ន្ធការពារអាកាសផ្សេងទៀតឡើយ។ តួកគី ក៏កំពុងតែប្រថុយប្រថានប្រកបដោយគ្រោះថ្នាក់ជាមួយនឹងទណ្ឌកម្មរបស់អាមេរិក៕


ចែករំលែក៖