ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ អ្នកញៀនល្បែងរត់ចែកផ្លូវគ្នា បាតជើងសព្រាត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងផែនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការពារ សន្តិសុខ សណ្តាប់ លុបបំបាត់បទល្មើសតាមមូលដ្ឋាន គឺ
នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ថៃ គឹមសាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុៈបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ ធ្វើអោយអ្នកញៀនល្បែងជាច្រើនអ្នករត់ចែកផ្លូវគ្នាបាតជើងសព្រាត។
ករណីនេះបានធ្វើឡើងនៅចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់យកបានតែវត្ថុតាង ដោយឡែកអ្នកលេងរត់អស់។
សមត្ថកិច្ចបានអោយដឹងថា៖ វត្ថុតាងចាប់យករួមមាន៖
១-ស៊ុមសម្រាប់ដាក់មាន់ចំនួន ១០ស៊ុម
២-ប៉ុង ចំនួន៤ក្បាល(ក្រដាសភ្នាល់)
៣-កំរាលចំនួន២ កំរាល
៤-កញ្ចក់ចំនួន១។
ក្រោយពីបង្ក្រាប កំលាំងក៏បានរៀបចំ​ រុៈរេីនិងកម្ទេចទីតាំងប្រជល់មាន់នេះចោល ដើម្បីលុបបំបាត់ការលួចប្រមូលផ្តុំគ្នាលេងល្បែងសុីសងដោយខុសច្បាប់៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖