ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីបណ្តាខេត្ត-រាជធានីមួយចំនួន ដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាសធាតុមូលហេតុថាជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។
ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងទៀតថា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជាមានលក្ខណៈដូចខាងក្រោមនេះ ៖
១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C ។
២- ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុងសីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២°C ។
៣- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមា មានពី ២៥-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ៕