ភ្នំពេញ៖ ក្នុងផែនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការពារ សន្តិសុខ សណ្តាប់ លុបបំបាត់បទល្មើសតាមមូលដ្ឋាន គឺនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ថៃ គឹមសាន ចុះបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ ធ្វើឲ្យអ្នកញៀនល្បែងជាច្រើនអ្នករត់ចែកផ្លូវគ្នាបាទជើងសព្រាត។
ករណីនេះបានធ្វើឡើងនៅចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់យកបានតែវត្ថុតាង ដោយឡែកអ្នកលេងរត់អស់ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ វត្ថុតាងចាប់យករួមមាន៖ ស៊ុមសម្រាប់ដាក់មាន់ចំនួន ១០ស៊ុម, ប៉ុង ចំនួន៤ក្បាល(ក្រដាសភ្នាល់), កំរាលចំនួន២ កំរាល និងកញ្ចក់ចំនួន១។
ក្រោយពីបង្ក្រាប កម្លាំងក៏បានរៀបចំ រុៈរើនិងកម្ទេចទីតាំងជល់មាន់នេះចោល ដើម្បីលុបបំបាត់ការលួចប្រមូលផ្តុំគ្នាលេងល្បែងសុីសងដោយខុសច្បាប់៕ ឆ្លាម សមុទ្រ