ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបនៅខណ្ឌ៧មករា មកចាប់បានម្នាក់នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបលុយពីជនជាតិបរទេសប្រុសស្រី២នាក់ បានសម្រេច រួចបើកម៉ូតូរត់រហូតដល់ផ្លូវម៉ៅសេទុងទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក៏ត្រូវបានជនរងគ្រោះធាក់ម៉ូតូឲ្យដួល ចាប់បានម្នាក់ ។ ហេតុកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្ត្រលូវម៉ៅសេទុង ខាងមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិចិនតៃវ៉ាន់ ជិះម៉ូតូហ្សូមើអ៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GA-5053 ។ ចំណែកជនសង្ស័យ ត្រូវចាប់បានប្រគល់ឲ្យសមត្ថកិច្ចម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ មធ្យោបាយម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1HH-5376 ។ សម្ភារ:បាត់៖ កាបូបលុយមួយ តែមិនដឹងថា មានលុយនៅក្នុងកាបូបប៉ុន្មានឡើយ ។

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនតៃវ៉ាន់ ជិះម៉ូតូហ្សូមើអ៊ិច ឌុបគ្នា តាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចស្តុបកែង និងផ្លូវ ២១៤ (ផ្លូវភ្លោះអូឬស្សី) ស្រាប់តែមាន ជនសង្ស័យម្នាក់ បើកម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយបើករត់យ៉ាងលឿន ខណ:នោះជនរងគ្រោះក៏ជិះដេញតាម ហើយក៏ឃើញជនសង្ស័យម្នាក់ ដែលឆក់កាបូបគាត់ហ្ និង បានហុចកាបូបទៅឲ្យបក្ខពួក យកទៅបាត់ស្រមោល ។

ចំណែកឯជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ បានបើករត់ត្រូវបានជនរងគ្រោះ ដេញរហូតដល់ផ្លូវម៉ៅសេទុងមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ជនរងគ្រោះ ក៏ធាក់ឲ្យដួល ហើយ ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចសួរនាំជនរងគ្រោះទើបដឹងថាកើតហេតុនៅក្នុងទឹកដីខណ្ឌ៧មករា រួចសមត្ថកិច្ចនាំជនសង្ស័យ និងជនរងគ្រោះ មកបង្ហាញកន្លែងកើតហេតុ ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលិត ដើម្បីយកទៅសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំឯកសារបញ្ជូនបន្តទៅអធិការខណ្ឌ ៧មករា ចាត់ការបន្តនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖