ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសៀមរាបដាក់ខ្នោះជនសង្ស័យម្នាក់ពាក់ព័ន្ធលួចម៉ូតូ និងទូស័ព្ទដៃ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់លួចយកម៉ូតូ និងទូរស័ព្ទដៃពីក្នុងហាងលក់ទូរស័ព្ទមួយកន្លែងនៅផ្សារដើមក្រឡាញ់បានសម្រេច រួចយកទៅលក់ដើរលេងស៊ីចាយសប្បាយ ចុងក្រោយត្រូវបាននគរបាលក្រុងសៀមរាបស្រាវជ្រាវឈានដល់ឃាត់់ខ្លួន ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាថា ជនសង្ស័យ ឈ្មោះ យឹម សុខ ឧត្តម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយាមផ្ទះទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងទូរស័ព្ទក្នុង ហាងលក់ទូរស័ព្ទមួយកន្លែង នៅផ្សារដើមក្រឡាញ់បានសម្រេចរួចយក ទៅលក់ដើរលេងស៊ីចាយ ត្រូវបាន នគរបាល ក្រុងសៀមរាបស្រាវជ្រាវ ឈានដល់ឃាត់់ខ្លួន ។

លោកបន្តថាដំណើររឿង ជនសង្ស័យកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទីស្ថិតនៅចំណុចតូបលក់ទូរស័ព្ទដៃ យីហោ ( ហ៊ុន ចំរើន ) ក្នុងផ្សារដើមក្រឡាញ់ភូមិទក្សិណខាងត្បូង សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច( ទូរស័ព្ទដៃ និង ម៉ូតូ ) បង្កឡើងដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពចូល លួចយកទូរស័ព្ទ និង ម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ង៉ោ ចំរើន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នកលក់ទូរស័ព្ទ ទីលំនៅក្នុងភូមិកើតហេតុ ( ដែល ត្រូវជាបងប្អូនជីដូនមួយខាងប្តី របស់ជនរងគ្រោះ ) ។

សម្ភារបាត់បង់ រួមមាន ទូរស័ព្ទដៃជាច្រើនគ្រឿង សរុបជាប្រាក់ ៣២៧៤ដុល្លារអាមេរិក និងយក ម៉ូតូ ម៉ាក ស្កុប ពីពណ៌ស ចំនួន ០១គ្រឿង ស្លាកលេខ សៀមរាប មួយ 1S-3670 របស់ ជនរងគ្រោះ ជិះគេចខ្លួនទៅជាមួយផង បន្ទាប់មក ជនរងគ្រោះ ក៏បានតេ លួងលោមជនសង្ស័យ ឲ្យត្រឡប់មកវិញលុះដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ ក៏បានជិះ ម៉ូតូ ដែលលួចបាន ត្រឡប់មកវិញហើយត្រូវជនរងគ្រោះរាយការណ៍ជូន សមត្ថកិច្ចនាំខ្លួនជនសង្ស័យ មក សួរនាំ ក្រោយពីសួរនាំជនសង្ស័យ ឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច យកទូរស័ព្ទ និងម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ដោយទូរស័ព្ទជនសង្ស័យបានយកទៅលក់ក្នុងរាជធានី ភ្នំពេញ និងខេត្តតាកែវបាន ប្រាក់ជនសង្ស័យ យកចាយវាយផ្ទាល់ខ្លួនអស់ ។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន ខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យ ខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖