ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករខ្មែរចំនួន៤រូប បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយការចូលរោងជ័យជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ សិល្បករទាំងនោះ មានដូចជាពិធីការិនីទូរទស្សន៍ អ្នកនាង កែវ សីហា, តារាសម្តែង លោក ម៉ែន ចំរ៉ុង, តារាសម្តែង លោក ថមមី និង តារាចម្រៀង សួស វីហ្សា។
គូស្នេហ៍ទី១ គឺពិធីការិនីស្រស់សោភា កញ្ញា កែវ សីហា ជា ពិធីការិនីទូរទស្សន៍មួយ ។ តារាស្រីរូបនេះ បានចូលរោងការជាមួយកូនកំលោះលោក សត្យា នៅថ្ងៃទី ២៧ វិច្ឆិកា ២០១៩ ។ ក្រៅពីមានរូបសម្រស់ស្រស់សង្ហារ ស្វាមីរបស់ នាងត្រូវបានគេដឹងថាជាវេជ្ជបណ្ឌិតម្នាក់ផងដែរ ដែលការចូលរោងការនេះគឺ ក្រោយពីពួកគេបានស្គាល់គ្នា ៩ឆ្នាំមកហើយ។ កម្មវិធីមង្គលការរបស់នាងត្រូវបានចូលរួមសាទរដោយសិល្បកររួមអាជីពជាច្រើន។
ងាកមកគូស្នេហ៍ទី២គឺបុរសពោះម៉ាយ ចាយសម្តី លោក ប៉ែន ចំរុង ។ ក្រោយពីចែកផ្លូវគ្នាក្រោមសាលក្រមរបស់តុលាជាមួយតារាសម្តែង ភិន សុដាលីសជាច្រើនឆ្នាំ តារាសម្ដែង និងជាពិធីករទូរទស្សន៍ ប៉ែន ចំរុង ក៏ បានត្រូវចូលរោងជ័យនៅថ្ងៃទី ២៨ វិច្ឆិកា ២០១៩ នេះជាមួយកញ្ញា ហ៊ុន ម៉ាណេ ។ ពិធីមង្គលការរបស់សិល្បកររូបនេះបានអញ្ជើញភ្ញៀវចូលរួមជាច្រើន ដែលកម្មវិធីត្រូវបានធ្វើឡើងនៅវិមានពិភពថ្មីសែនសុខ។
គូស្នេហ៍ចុងក្រោយនេះ ជាសិល្បករល្បីឈ្មោះពីររូប គឺកញ្ញា សួស វីហ្សា និង ថមមី។ គូស្នេហ៍អ្នកសិល្បករដូចគ្នានេះ គឺជាគូស្នេហ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ក្រៅពីបង្ហាញគម្រោងច្បាស់លាស់ អ្នកទាំងពីក៏បានបញ្ចេញសារ និងវីដេអូសម្តែងរួមគ្នា។ មង្គលការរបស់ពួកគេបាន ធ្វើនៅថ្ងៃទី ២៩ វិច្ឆិកា ២០១៩នេះ។ មុនរៀបការពួកគេបានសាងសមិទ្ធផលរួមគ្នាជាច្រើន ដោយក្នុងនោះមានទាំងផ្ទះធំទ្រនំខ្ពស់ រួមទាំងរថយន្តទំនើបផង។
គួរបញ្ជាក់ដែរថា ក្រៅពីតារាប្រុសស្រីល្បីឈ្មោះខាងលើ ក៏នៅមានគូសិល្បករជាច្រើនទៀត នឹងចូលរោងជ័យបន្តបន្ទាប់ទៀត មានដូជាតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត , អ្នកនាង ពេជ្រ សោភា និងលោក ឈឹម សក្កដា , អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងលី វ៉ាហេទ ជាដើម៕ វឌ្ឍនា