ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានទាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទំនងជាទប់កំហឹងពុំបាន ស្រាប់តែមកវាយបងថ្លៃខ្លួនឯងពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសដេរ៨ថ្នេរ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភឿន ម៉ន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ រីឯជនរងគ្រោះជាបងថ្លៃឈ្មោះ ឡាំង សុខា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ។ជនរងគ្រោះ និងជនសង្ស័យត្រូវជាបងប្អូនថ្លៃនឹងគ្នា មានទីលំនៅភូមិឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្អូនថ្លៃ បានមានទំនាស់ពាក្យសម្ដី និងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ បន្ទាប់ពីឈ្លោះរួច ជនសង្ស័យជាប្អូនថ្លៃជនរងគ្រោះ បានដើរចេញមករួចឃើញជនរងគ្រោះជាបងថ្លៃនៅក្បែ ដោយក្នុងខ្លួនមានកំហឹងផងនោះ ក៏វាយបងថ្លៃខ្លួនឯងចំនួន៤ដៃចំមុខ២ដៃបែកដេរ7ថ្នេរ ចំក្បាលបែកដេរ១ថ្នេរ និងដាល់ចំកញ្ចឹងក១ដៃទៀត ភ្លាមនោះជនរងគ្រោះបានរត់ចេញមកពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងជួយតែម្ដង ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលរដ្ឋបាលពើក បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាប្អូនថ្លៃ យកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ