ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់​បាត់ខ្លួន២ថ្ងៃ ជាមួយម៉ូតូ១គ្រឿង អ្នកផ្ទះព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសបុកបុរសម្នាក់អះអាងថា ជាអាណាព្យាបាលក្មេងប្រុសម្នាក់ បានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ថា បានបាត់ខ្លួនកូន​ម្នាក់ ជាមួយនឹងម៉ូតូធុនទំនើប១គ្រឿងផងដែរ ។

គណនីហ្វេសប៊ុកឈ្មោះ Ton Sun Tong Sun បានសរសេរសារបង្ហោះ​ អមជាមួយរូបថត យ៉ាងដូច្នេះថា «បាត់កូនពីរថ្ងៃហើយបងប្អូន រួមជាមួយម៉ូតូឌ្រីម​សង់ឆ្នាំ២០២០ ស្លាកលេខ 1HY 9219 បើបងប្អូនឃើញ ជួយផ្តល់ដំណឹង ០៩៧ ៣៣ ៦៩៧, ០១៦ ៨០៨ ៤៥៤ ខ្ញុំសូមអរគុណ» ។

គួរបញ្ជាក់ថា ការបង្ហោះសារខាងលើនេះ មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ ដែលបាត់ខ្លួន ឬអសយដ្ឋាន​​ពិតប្រាកដច្បាស់លាស់នោះទេ ៕ សុខមេរា


ចែករំលែក៖