ភ្នំពេញ៖ ហ្វេសបុកបុរសម្នាក់អះអាងថា ជាអាណាព្យាបាលក្មេងប្រុសម្នាក់ បានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ថា បានបាត់ខ្លួនកូនម្នាក់ ជាមួយនឹងម៉ូតូធុនទំនើប១គ្រឿងផងដែរ ។
គណនីហ្វេសប៊ុកឈ្មោះ Ton Sun Tong Sun បានសរសេរសារបង្ហោះ អមជាមួយរូបថត យ៉ាងដូច្នេះថា «បាត់កូនពីរថ្ងៃហើយបងប្អូន រួមជាមួយម៉ូតូឌ្រីមសង់ឆ្នាំ២០២០ ស្លាកលេខ 1HY 9219 បើបងប្អូនឃើញ ជួយផ្តល់ដំណឹង ០៩៧ ៣៣ ៦៩៧, ០១៦ ៨០៨ ៤៥៤ ខ្ញុំសូមអរគុណ» ។
គួរបញ្ជាក់ថា ការបង្ហោះសារខាងលើនេះ មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ ដែលបាត់ខ្លួន ឬអសយដ្ឋានពិតប្រាកដច្បាស់លាស់នោះទេ ៕ សុខមេរា