ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌកម្រិតស្ថាលនៃសង្នការរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៦១ នៅចំណុចក្បែរ នឹងផ្សារសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានជនរងគ្រោះម្នាក់ ឈ្មោះ ធុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ហើយគាត់ធ្វើការនៅហាងម៉ាសស្ទើស៊ុបគីស៊ុប នៅវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះគាត់បានទុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០០៦ មិនចាំស្លាកលេខនៅកន្លែងធ្វើការ ក្រោយមកមានជនសង្ស័យវ័យ៣០ឆ្នាំជាង បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល លុះពេលដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោងកើតហេតុខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយមក ជនសង្ស័យបាននាំកម្លាំងព្រហ្មកម្រិតស្រាលទៅយកម៉ូតូជនរងគ្រោះដែលខ្លួនផ្ញើរនៅឯម្តុំផ្សារសូរិយាម៉ល ប៉ុន្តែម្ចាស់ទីតាំងកន្លែងផ្ញើនោះមិនសហការគ្នាជាមួយសមត្ថកិច្ច ដោយសំអាងថា មិនមានឯកសារពាក់ព័ន្ធជាមួយម៉ូតូទេ គឺមិនឲ្យចេញរហូតជិត១ម៉ោង ទើបជនរងគ្រោះបានយកឯកសារពាក់ព័ន្ធជាមួយម៉ូតូយកមកទើបព្រមឯកភាព ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហម្មទណ្ឌកម្រិតស្រាលនៃសង្នការរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖