ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចម៉ូតូ, លុយ និងឆ្នោតកោស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនករណីលួចម៉ូតូ, លុយ និងឆ្នោតកោស ។ កាលពីវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៣ ធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាន២នាក់ ១-ឈ្មោះ ហេង ដារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , នឹង២-ឈ្មោះ ចាន់ ប៊ុនគីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀនឃាត់នៅតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នឹងបក្ខពួក២នាក់ដែលរត់រួចមាន (ឈ្មោះ ថា និងឈ្មោះ ស) ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹង សុខលុយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ផ្កាឈូក ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HV-1229 , លុយខ្មែរ ៩០០.០០០រៀល , ឆ្នោតកោស៥០០សន្លឹក ។ សម្ភារបន្សល់ទុក ឆ្នោតកោស ៧១សន្លឹក , លុយខ្មែរ៣.៨០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន សង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖