ព័ត៌មានទាន់ហេតុការណ៍៖

បាតុករជិត​១០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងបាតុកម្ម ក្លាយជាហិង្សានៅបារាំង

ចែករំលែក៖

បាតុកម្មបន្តកើតឡើងនៅក្នុងប្រទេសបារាំងជាថ្មីម្តងទៀត ក្រោយបាតុករអាវកាក់លឿនបានស្ងប់ស្ងាត់មួយរយៈ ។ ​ ក្រុមបាតុករប្រឆាំង និងគោលនយោបាយសោធននិវត្តន៍ របស់ប្រធានាធិបតីម៉ាក្រុង​ ។ មិនតែប៉ុណ្ណោះក្រុមបាតុករក៏បានទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែងផងដែរ ។

បាតុកម្មនៅទីក្រុងប៉ារីស ប៉ូលិស បានបាញ់ទឹកទៅលើក្រុមបាតុករ នារសៀលថ្ងៃទី​៥ ខែធ្នូ ។ បាតុករជ្រុលនិយម មួយចំនួនក៏បានដុតបំផ្លាញរថយន្ត​​ បាយកម្ទេចកញ្ជក់ បង្អូចស្ថានីយ៍រថយន្តក្រុង​ ។ ប៉ុលិសជាង ៦ពាន់នាក់ បានចូលរួម ទប់ស្កាត់អំពើហិង្សា​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ នៅរសៀលថ្ងៃទី​៥ខែធ្នូ មានបាតុក​រ៧នាក់ត្រូវបានចាប់ខ្លួន​ ។ ក្រុមបាតុករនៅទីក្រុងប៉ារីសក៏បានស្រែក​ ពាក់ស្លោកឲ្យប្រធានាធិបតី​ ម៉ាក្រុង​លាលែងចេញពីតំណែង​ ។

ពលរដ្ឋ និងពលករក្នុងវិស័យដឹកជញ្ជូន បារាំង បាននាំគ្នាដង្ហែរក្បួនបាតុកម្ម​កាលពីថ្ងៃទី​៥ខែធ្នូ​​​ ដើម្បីដាក់គំនាប់ទៅលើ​ប្រធានាធិបតី Emmanuel Macron ​​ឲ្យត្រួតពិនិត្យឡើងវិញ នៅគោលនយោបាយ សោធននិវត្តន៍ ​ ។ ការធ្វើបាតុកម្មនោះពីសំណាក់ពលករ​សេវាដឹកជញ្ជូនសាធារណៈ បង្កឲ្យរាំងស្ទះ អ្នកដំណើរត្រូវជាប់គាំង​ ។

តាមតួលេខ ពលរដ្ឋបារាំង ជាង ៨សែននាក់ បាននាំគ្នា​ដង្ហែរក្បួនបាតុកម្មនៅបណ្តាទីក្រុងធំៗ ទូទាំងប្រទេស នៅក្នុងបាតុកម្មនោះមានការចូលរួមពីពលករផ្លូវដែក​ គ្រូបង្រៀន និង​ បុគ្គលិកមន្តីពេទ្យ​ ចូលរួមបាតុកម្មប្រឆាំង ប្រធានាធិបតីម៉ាក្រុង ពីគោលនយោបាយសោធននិវត្តន៍​ ។

ការធ្វើបាតុកម្មនោះ បណ្តាលឲ្យបារាំងធ្លាក់នៅក្នុងសភាពជាប់គាំ ​ហើយអាចអូសបន្លាយជាច្រើនថ្ងៃ ដោយក្រុមបាតុករ​ប្តេជ្ញាបន្តធ្វើបាតុកម្ម​ ។ ​​ ក្រុមបាតុករលើកឡើងថា គោលនយោបាយសោធននិវត្តន៍ បានធ្វើឲ្យពលរដ្ឋ​រាប់លាននាក់​ត្រូវធ្វើការយូរជាង​តែប្រាក់ និវត្តន៍តិចជាង​មុន ។

សេវាកម្មសាធារណៈ មានដូចជា រថយន្តក្រុង រថភ្លើង រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកដំណើរជាច្រើនត្រូវជាប់គាំង​ ។ ក្រៅពីនេះក៏មានជើងហោះហើរមួយចំនួន​ ត្រូវបានលុបចោលផងដែរ​​ ក្រៅពីនេះក៏មានសាលារៀនមួយចំនួន​ក៏បានបិទទ្វារ​ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំ​ប្រឆាំង និងលោកម៉ាក្រុង បន្ទាប់ពីបាតុកម្ម អាវកាក់លឿង​ កាលពិឆ្នាំកន្លងមក​ ៕


ចែករំលែក៖