ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាលោកសុខ ពេញវុធ ច្រានចោល Account Facebook ដែល​យក​រូប​គាត់​ទៅ​បង្ហោះ ​ និង​ផ្សាយ​ព័ត៌មាន​បំពុល​សង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ហេង សុខ​គង់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (Sok Kong)​ត្ត្រូវជាភរិយារបស់លោកសុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​ បាន​ប្រកាស​ច្រានចោល និង​ បដិសេធ​ទាំងស្រុង​ចំពោះ Account Facebook មួយ​ដែល​មាន​ឈ្មោះថា «​ព័ត៌មាន​ពិត ពី​កម្ពុជា​» ដែល​បាន​លួច​យក​រូបថត​របស់​លោក​ស្រី ទៅ​ដាក់​នៅ​លើ Profile គណនី​របស់ខ្លួន ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ថែមទាំង​បាន​បង្ហោះ​ព័ត៌មាន​ប្រជាភិថុតិ រូបភាព​កាត់ត​ខុស​ការពិត និង​មាន​និន្នាការ​គាំទ្រ​អតីត​គណបក្សប្រឆាំង ។

លោកស្រី ហេង សុខ​គង់ ជា​ភរិយា​របស់ លោក​ សុខ ពេញ​វុ​ធ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ កាល​ព្រលប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា​លោកស្រី បានប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ការ​ផុស ឬ​សរសេរ​ខ្លឹមសារ​ផ្សេងៗរបស់​គណនី​ខាង​លើ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ជាមួយ និង​អា​ខោ​ន​ពិត​របស់​លោកស្រី ជាពិសេស​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ក្រុម​គ្រួសារ​លោកស្រី​តែម្ដង ។

ជាមួយគ្នានេះ លោកស្រី ក៏បាន​ព្រមាន​ថា ម្ចាស់ Account Facebook ដែលមាន​ឈ្មោះថា ​«​ព័ត៌មាន​ពិត ពី​កម្ពុជា​» ត្រូវ​លុប​រូបថត​របស់​យើងខ្ញុំ​ចេញពី Account Facebook នេះ​ឲ្យ​អស់​ជាបន្ទាន់ បើ​ក្នុង​ករណី ម្ចាស់ Account facebook ខាងលើ​មិន​លុបចេញ​នោះទេ យើងខ្ញុំ​ និងដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ ស្រាវជ្រាវ រក​ជន​បង្ក​ខាងលើ​មក​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​៕ ស តារា


ចែករំលែក៖