ចិត្តសណ្តោស លើកទឹកចិត្ត លួងលោម ផ្តល់កម្លាំងចិត្ត …គឺជាកត្តាសំខាន់បំផុតដែលគ្រូពេទ្យម្នាក់ៗត្រូវតែមាន ។ ប៉ុន្តែនៅក្នុងសង្គមពិតប្រាកដបែរជាផ្ទុយទៅវិញ ។ រយៈពេលកន្លងមក គិលានុបដ្ឋាយិកា មួយរូបបានធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរ គោរពស្រឡាញ់យ៉ាងខ្លាំង ដោយសារតែភាពអត់ធ្មត់ បំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អបំផុត មិនធ្លាប់មាន បើទោះបីត្រូវអ្នកជំងឺ ទាត់ផង ធាក់ផងនោះ ។
ក្រោយពេលឃ្លីបវីដេអូស្តីពីសកម្មភាពបង្ហោះលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ លើកទឹកចិត្ត កោតសរសើរ យ៉ាងខ្លាំង ។ វីដេអូនោះ ទទួលបានការចេករំលែក ជាច្រើនលើបណ្តាញសង្គម ។ ហេតុការខាងលើកើតឡើងនៅក្នុងមន្ទីពេទ្យ ខេត្ត ហៃណាមប្រទេសចិន នៅពេលដែល កិលានុបដ្ឋាយិកា កំពុងបញ្ជូនអ្នកជំងឺ ចូលក្នុងបន្ទាប់ ។ អ្នកជំងឺឈឺចាប់ខ្លាំងពេកក៏បានទាត់ធាក់ ទៅលើ កិលានុបដ្ឋាយិកា ជាច្រើនជើង តែនាងមិនខឹងឡើយថែមទាំង លួងលោមអ្នកជំងឺ លើកទឹកចិត្ត បញ្ចុះបញ្ជូលឲ្យចិត្តស្ងប់ទៀតផង ។
ក្រោយសកម្មភាពដ៏ល្អខាងលើបានចែកចាយពេញបណ្តាញសង្គម ក្រុមអ្នកសារព័ត៌មានក៏បានស្វែងរកសម្ភាសន៍នាង ។ កិលានុបដ្ឋាយិកា ចិត្តស្ងប់មិនចេះខឹងខាងលើ បានឲ្យដឹងថា នាងបានចូលធ្វើការនៅក្នុងមន្ទីរពេទ្យនេះជាងកន្លះឆ្នាំតែប៉ុណ្ណោះ ហើយនេះជាលើកទីមួយ ដែលនាងជួបករណីនេះ ។
នាងបានលើកឡើងថា ដោយសារតែអ្នកជំងឺឈឺចាប់ខ្លាំងពេកមិនអាចទប់អារម្មណ៍របស់ខ្លួនបានទើបមានសកម្មភាព បែបនេះ ។ នាងមិនដែលខឹង និងទង្វើបែបនេះរបស់អ្នកជំងឺឡើយ ។ អ្នកឈឺតែងតែមានស្មារតីមិនល្អ ក្នុងនាមជាគ្រូពេទ្យ ត្រូវតែលើកទឹកចិត្ត និងលួងលោម មិនអាចតបតវិញដោយចិត្តក្តៅឡើយ ។ មនុស្សជាច្រើនបាន បង្ហាញក្តីសង្ឃឹមថា និងមានគ្រូពេទ្យ កិលានុបដ្ឋាយិកា ល្អបែបនេះកាន់តែច្រើននៅក្នុងសង្គម៕