ព័ត៌មានទាន់ហេតុការណ៍៖

ផ្តាច់ប្រព័ន្ធGPSបំណងលួចរថយន្តត្រូវថៅកែឃាត់ខ្លួន៣នាក់ ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ជាអ្នកបេីកបររថយន្តបានធ្វេីសកម្មភាពផ្តាច់ប្រព័ន្ធGPS បំណងលួចរថយន្តម៉ាក Hyundai Mighty មួយគ្រឿងរបស់ថៅកែខ្លួន តែត្រូវបានថៅកែដឹងទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះវិន វី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ។ ទី២.ឈ្មោះរស់ សារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ។ ទី៣.ឈ្មោះ ណូ មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្ររថយន្ត ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៨ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះត្រូវជាថៅកែរបស់ជនសង្ស័យទាំងបីនាក់បានឲ្យដឹងថា នៅថ្ងៃកេីតហេតុ គាត់បានសម្រាកនៅផ្ទះលេខ៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានគេទូរស័ព្ទប្រាប់ថា ជនសង្ស័យទាំងបីនាក់ ដឹងកន្លែងផ្កាច់ប្រព័ន្ធ ជីភីអេស រថយន្តដែលបានដាក់លើករថយន្តម៉ាក Hyundai Mighty ពាក់ស្លាកលេខ ភ្នំពេញ 3D-8253​ ហេីយ បានយកសោទៅបាត់។

ក្រោយពីទទួលទូរស័ព្ទចប់ ជនរងគ្រោះក៏បានហៅមេការឈ្មោះ បិត តុលាមកកន្លែងដែលបាត់រថយន្តខាងលើ ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ប្រគល់ជូនសមត្ថកិច្ច

នគរបាល ដើម្បីសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងដាក់ពាក្យបណ្ដឹងលើជនសង្ស័យទាំងបីនាក់ ដើម្បីឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមផ្លូវច្បាប់ ៕សុខាសែនជ័យ​


ចែករំលែក៖