ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅខេត្តឧត្តរមានជ័យកាលពីព្រឹកថ្ងៃ សុក្រ ១០កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីប្រគល់ផ្ទះ១២៥ខ្នងនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាសមាគមអតីតយុទ្ធជនកម្ពុជានៅទីនោះ ។
ក្នុងពិធីជួបសំណេះសំណាលនោះក៏រួមមានការប្រគល់ផ្ទះ១២៥ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រគល់ជូនសមាជិកអតីតសមាគមយុទ្ធជនកម្ពុជាដែលស្ថិតនៅស្ថិតនៅស្រុកចុងកាល់ ផងដែរ។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានមានប្រសាសន៍ថា ផ្ទះ១២៥ខ្នង នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនដល់សមាជិកអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានដើម្បីដោះស្រាយការលំបាករបស់បងប្អូនដែលជាអតីតយុទ្ធជនក្នុងសមរភូមិសង្គ្រាមគ្រាដែលអតីតយុទ្ធជនទាំងនោះគ្មានផ្ទះនិងដីធ្លីត្រឹមត្រូវរស់នៅក្នុងជីវភាពលំបាក។
លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើងក្នុងគោលបំណងដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលមានគុណបំដាច់ចំពោះជាតិនិងមាតុភូមិឱ្យកាន់តែល្អប្រសើរឡើង។ ហេតុនេះសូមឱ្យបងប្អូនអតីតយុទ្ធជនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមិនបោះបង់បងប្អូនចោលនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជននិងជាពិសេសនៅតែបន្តខិតខំដោះស្រាយផ្ទះនិងដីធ្លីជូនអតីតយុទ្ធថែមទៀតពីព្រោះការដោះស្រាយវាមិនបញ្ចប់ត្រឹមនេះទេ។ដូច្នេះបងប្អូន ត្រូវនាំគ្នាគាំទ្រសន្តិភាពឱ្យបានរឹងមាំ និងត្រូវអប់រំកូនចៅឱ្យបានយល់ពីតម្លៃសន្តិភាព ដោយកុំចាញ់បោកឧបាយកលអាក្រក់ក្រុមប្រឆាំងដែលមានបំណងចង់បង្កហេតុនាំប្រទេសធ្លាក់ក្នុងសង្គ្រាមសារជាថ្មី។
ក្នុងពិធីនោះផងដែរលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតក៏បានសម្ពោធស្រះទឹកប្រវែង៣០ម៉ែត្រគុណ៨០ម៉ែត្រដែលជាអំណោងយដ៏ថ្លៃថ្លារបស់សម្តេចតេជោសែននិងបានឧបតម្ថថវិកា៥០លានរៀលដើម្បីទិញថ្នាំលាភផ្ទះនិងជួយកសាងបង្គន់អនាម័យជូនដល់បងប្អូនអតីតយុទ្ធជនសរុប១៨០គ្រួសារ និងបានឧបត្ថម្ភប្រេងឥន្ធនៈ៣ម៉ឺនលីត្រសម្រាប់ជីកស្រះទឹកចំនួន១ថែមទៀតសម្រាប់ជាតម្រូវការរបស់បងប្អូនអតីតយុទ្ធជនយើង ៕ ប្រាថ្នា