ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ប្តីប្រពន្ធត្រូវចរន្តអគ្គិសនីឆក់ស្លាប់​ក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនរងគ្រោះបុរស ស្ត្រី២នាក់ប្តីប្រពន្ធ ដែលអ្នកជិតខាងប្រាប់ថា ធ្វើការជាបុគ្គលិកផ្នែកអនាមយ័ ក្នុងកាសុីណូមួយ នៅក្រុងព្រះសីហនុ គេប្រទះឃើញស្លាប់ ក្នុងបន្ទប់ទឹកទាំង២នាក់ នៅផ្ទះជួលកន្លែង ដែលជនរងគ្រោះស្នាក់នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ម្តុំមុខរោងចក្រ ញូវស្តារ ។

តាមសន្និដ្ឋានរបស់ប៉ូលិសថាជនរងគ្រោះទំនងជាស្លាប់ដោយឆក់ខ្សែភ្លើង តាំងពីព្រឹកព្រលឹមថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតមកល្ងាចថ្ងៃដដែលទើបមានការភ្ញាក់ផ្អើលពីពលរដ្ឋអ្នកជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យ ។

ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាប្តី~ប្រពន្ធ ទាំង០២នាក់ពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ក្នុងនោះអាចដំបូងមានម្នាក់ឆក់មុន ហើយម្នាក់ទៀតចូលទៅជួយ ទើបឆ្លងឆក់ស្លាប់ទាំង២ ។

សាកសពជនរងគ្រោះមាន ឈ្មោះ សុំ សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ (ប្តី) មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ឋ) មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម្ចាស់ផ្ទះជួលឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះជាប្តី~ប្រពន្ធ ទាំង០២នាក់ខាងលើ ពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។

ក្រោយពិនិត្យរួច សាកសពបានប្រគល់ឲ្យ គ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីយ៍នៅឯស្រុកកំណើត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖