ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណាមិនភ័យ កំពុងដើរបេះបន្លែ ស្រាប់តែប្រទះឃើញ សាកសពក្នុងស្រះទឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីកម្មការិនីរោងចក្រចំនួន២នាក់បងប្អូនក្រោយពីទំនេរពីការងារបាននាំគ្នាដើរប៉ះស្លឹកបាស់ដើម្បីយកមកស្លរ ខណៈកំពុងដើរស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងស្រះទឹក សល់តែគ្រោងឆ្អឹង ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងស្រះកំប្លោក ក្រុម៤ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ភ័យពេករត់ទៅផ្ទះ ប្រាប់អ្នកភូមិ រហូតដល់វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ប្រជាពលរដ្ឋ ចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស សល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់នៅជាប់ សង្ស័យជាជនជាតិបរទេស ស្លៀកខោខូវប៊យជើងវែង ពណ៌ស អាវយឺតស ។

តាមស្ត្រីឈ្មោះ គិន សុភា អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ និងប្អូនស្រីឈ្មោះ គិន សម្បត្តិចាន់នី អាយុ១៨ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិអូរតាគី ឃុំឧត្តរមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថាមុនកើតហេតុ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៨ ខែធ្នូ ពីរនាក់បងប្អូន នាំគ្នាដើររកបេះបនលែ ស្លឹកបាស់ តាមជើងព្រៃ នៅចំណុចខាងលើ ស្រាប់តែប្រទះឃើញសាកសព បុរសខាងលើ ដេកស្លាប់ផ្កាប់មុខ ក្នុងស្រះទឹក ភ័យពេករត់ ទៅផ្ទះ ប្រាប់ប្តី ឈ្មោះ រិន រ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រហូតដល់រសៀលថ្ងៃដដែល បុរសជាប្តីនាំគ្នាទៅមើល ទើបជាក់ច្បាស់ មានសាកសពដកស្លាប់ក្នុងស្រះទឹក រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែងនៅរសៀលថ្ងៃដដែលតែម្តង ។

តាមប្រភពពីប្រជាពលរដ្ឋផ្សេងទៀត តែមិនទាន់ផ្លូវការ បានឲ្យដឹងថា កាលពីកន្លះខែមុន គេប្រទះឃើញ ជនជាតិបរទេសម្នាក់ ក្នុងសភាពបែបថ្នាំ ដើរនៅដីវាល ជាប់កន្លែងកើតហេតុខាងលើ ហើយសម្លៀកបំពាក់ដូចគ្នាទៅនឹង សម្លៀកបំពាក់សាកសពនេះដែរ គ្មានអ្នកចាប់អារម្មណ៍ បាត់ខ្លួនរហូត ទើបមកដល់រសៀលថ្ងៃនេះ បែជាប្រទះឃើញសាកសព ភិនភាគ ខោអាវ ដូចនឹងជនបរទេស បែកថ្នាំដែរ ។

ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រាវជ្រាវ ដើម្បីកំណត់ អត្តសញ្ញាណ ៕សុខាសែនជ័យ​


ចែករំលែក៖