ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ២០១៩ នេះ លោកវរសេនីយឯក យឹម សារ៉ាន់ បានដឹកនាំលោកអធិការង លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់បុគ្គលិកនៅក្រុមហ៊ុន នំ លីលី ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពិធីខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំ ដល់បុគ្គលិកក្រុមហ៊ុននំស្រួយ លីលី ជុំវិញផលប៉ះពាល់ នៃគ្រឿងញៀន។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានផ្តល់មតិ ក្នុងពិធីផ្សព្វផ្សាយអប់រំ ខាងលើ ពាក់ព័ន្ធគ្រឿងញៀន ជាបទល្មើស មួយខណៈ យកទៅប្រើប្រាស់ ជួញដូរ ខុសច្បាប់ គ្រឿងញៀន ធ្វើឲ្យមនុស្ស វង្វេង វក់ បាត់ស្មារតី ឈានទៅដល់ ហ៊ានប្រព្រឹត្តបទល្មើស និងប្រព្រឹត្តអំពើផ្សេង ប៉ះពាល់ ជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ខ្លួនអ្នកប្រព្រឹត្ត ដល់សង្គមគ្រួសារ និងសង្គមជាតិ។
ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយ គណៈក្រុមហ៊ុន និងបុគ្គលិកទាំងអស់ បានចូលរួមធ្វើតេស្ត ទឹកនោមរកសារធាតុញៀន លទ្ធផលឃើញថា បុគ្គលិកក្រុមហ៊ុន លីលី ទាំងមិនមានអ្នកប្រើប្រាស់សារធាតុញៀននោះទេ ៕ សុខាសែនជ័យ