ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកទឹកចិត្ត និងជំរុញឲ្យ ពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោបល់ ដែលេជាកង្វល់របស់បងប្អូនចង់បានឲ្យអាជ្ញាធរចូលទៅអភិវឌ្ឍន៍មូលដ្ឋានខ្លួន ព្រោះថា៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជា ឱកាសមាសសម្រាប់ ផ្ដល់ការ ពង្រឹងលទ្ធិប្រជា ធិបតេយ្យ ។
ការជំរុញ និងលើកទឹកចិត្តបែបនេះ របស់លោកប៉ា សុជាតិវង្ស បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំក្នុងខណ្ឌដូនពេញ ។
ក្រៅពីមានការសម្តែងមតិពីចៅសង្កាត់មេភូមិក្នុងវេទិកាហើយនោះគឺពុំមានប្រជាពលរដ្ឋឡើងសម្តែងមតិ និងបញ្ចេញមតិក៏ដូចជាស្នើសុំផ្ទាល់មាត់ដើម្បីដោះស្រាយអ្វីឡើយ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះប្រជា ពលរដ្ឋមិនត្រូវគប្បីខ្លាចមិនឡើងបញ្ចេញមតិឡើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែហ៊ានបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា។
លោកបន្តថា៖ មានបាតុភូតអសកម្មបីយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យរួមមាន ទី១គឺមិនហ៊ាននិយាយ ទី២ការនិយាយចាក់បណ្ដោយ និងទី៣ ការនិយាយអត់មានការចាត់តាំងពីអ្នកណាម្នាក់។
ក្នុងឱកាសនោះ លោកក៏បានជំរុញក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវមានភាពក្លាហ៊ាន ក្នុងការបញ្ចេញនូវមតិដែលខ្លួនចងនិយាយលើកឡើងដើម្បីឲ្យអង្គវេទិកាយកសំណើដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកានោះ យកមកត្រិះរិះពិចារណាដើម្បីរកដំណោះស្រាយជូនពួកគេឲ្យបានទាន់ពេលវេលា ៕ សំរិត