ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់ ខណៈដែលបុរសជាប្ដីបើកប្រើចង្រ្កានហ្គាស មិនប្រយ័ត្ន បង្កឲ្យមានការឆាបឆេះ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១ និង១៩នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

អាជ្ញាធរស្រុកស្រុកពួកបានរាយការណ៍ថា ផ្ទះទំហំ៧ម៉ែត្រគុណ៤ម៉ែត្រ សសរ ទាល់រូត កម្ពស់ ១,៥០ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីក្រាលក្តារ ម្ចាស់ឈ្មោះយ៉ុន យ៉ៅភេទស្រីអាយុ៣០ឆ្នាំ រស់នៅកន្លេងកើតហេតុ មុខរបរកសិករ និងប្តីឈ្មោះឆើត គា អាយុ៣៥ឆ្នាំ មុខកសិករ ភ្លាមៗនោះមានប្រជាពលរដ្ឋនៅក្បែរ បានជួយដងទឹកពន្លត់ដែរ តែពុំអាចជួយបានឡើយ។

មូលហេតុ បុរសជាប្តី បើកប្រើចង្រ្កានហ្គាស ហើយយកថង់ មកអុជបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ហើយទៅប៉ះធុងសាំងក្រអូមទើបធ្វើឲ្យឆេះតែម្តង។

ករណីនេះ រងការខូចខាត ផ្ទះមួយខ្នង អង្ករ១ការុង៥០គីឡូក្រាម ឯកសារអត្រាកូលដ្ឋាន ប័ណ្ណក្រីក្រមួយសន្លឹក កាតគ្រីម៉ូតូ២សន្លឹក ទូរសព្ទដៃមួយគ្រឿង និងចានឆ្នាំងសំលៀកបំពាក់មួយចំនួន តែពុំមានគ្រោះថ្នាក់មនុស្សឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖