ព័ត៌មានទាន់ហេតុការណ៍៖

កសិករអំពាវនាវដល់រាជរដ្ឋាភិបាល ជួយរកដំណោះស្រាយ ផលស្រូវចុះថោក គ្មានអ្នកទិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួន កំពុងតែជួបវិបត្តិទៅនឹងផលស្រូវដែលសេសសល់ពីភាពរាំងស្ងួតមានតម្លៃថោក តែគ្មានអ្នកទិញ បើទោះពួកគាត់នាំគ្នាប្រមូលផលបោកបែនច្រូតកាត់រួចដាក់ហាលសម្ងួតដោយពន្លឺថ្ងៃ សម្រិតសម្រាំងយ៉ាងល្អត្រៀមច្រកបាវការ៉ុងរង់ចាំក្រុមឈ្មួញចុះមកទិញ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺគ្មានក្រុមឈ្មួញចុះមកទិញឡើយ ។

លោក ហេង ប្រជាកសិករ រស់នៅក្នុងភូមិគុត្តសតបញ្ជាក់យ៉ាងក្រៀមក្រំថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ ផលស្រូវប្រភេទលេខ១ ក្រុមឈ្មួញបានប្រមូលទិញក្នុង១តោនស្មើ១០០០៣បាត គិតជាប្រាក់រៀលជាង១លានរៀល តែមកដល់អំឡុងឆ្នាំ២០១៩នេះ ក្រុមឈ្មួញឲ្យតំលៃមួយតោន ៥៥០០បាត គិតជាប្រាក់រៀលស្មើជាង៦០ម៉ីនរៀល ខុសតំលៃគ្នាមួយគុណនឹងពីរ តែចំពោះស្រូវប្រភេទលេខ២វិញ ក្នុងឆ្នាំ២០១៨ គាត់លក់ក្នុងមួយតោនតម្លៃ៩៣០០ទៅ៩៥០០បាត គិតជាប្រាក់រៀល ស្មើ១លានរៀលជាងតិចតួច ។

លោកបន្ថែមថា មិនដឹងមូលហេតុអ្វីបានជាផលស្រូវចុះថោកបែបនេះ ម្យ៉ាងទៀតការធ្វើស្រូវឆ្នាំនេះ ជួបគ្រោះរាំងស្ងួតធ្វើឲ្យដំណាំស្រូវមួយចំនួន ដែលបូមទឹកដាក់មិនដល់ មិនបានផល ជួបបញ្ហាស្កក ចំណែកស្រែខ្លះ ដែលពួកគាត់ខ្លះបូមទឹកដាក់ទើបបានផលតិចតួចបែរជាលក់មិនចេញតម្លៃថោក មិនសមនឹងតម្លៃពលកម្ម មិនអាចទទួលយកបាន ណាមួយជំពាក់ប្រាក់ខ្ចីបុលធនាគារយកទិញជីបាចស្រូវ ពេលបានផលលក់មិនចេញសោះឡើយ ។

ចំណែកលោក ជា សារុន មានប្រសាសន៍ដូចគ្នាថា តម្លៃស្រូវដែនៅសេសសល់ពីគ្រោះរាំងស្ងួត ដែលពួកគាត់បាច ឬបូមទឹកដាក់បានផលបន្តិចបន្តូចមកគិតពីតម្លៃស្រូវខុសតម្លៃគ្នាឆ្ងាយ ដោយមិនអាចទទួលយកបាន មិនសម នឹងកម្លាំងពលកម្ម ណាមួយទៀតខ្ចីប្រាក់ពីធនាគារមកទិញជីដាក់ស្រូវ បានផលលក់មិនចេញទិញក្នុងតម្លៃថោក គាត់សួមអំពាវនាវដល់រាជរដ្ឋាភិបាលជួយដល៎កសិករដែលប្រកបរបកសិកម្មផងបើផលស្រូវចុះថោកបែបនេះរកប្រាក់សង់ថ្លៃទិញជីមិនរួចនោះទេ ។

លោកប៉ាង វណ្ណាសេត ប្រធានកសិកម្មខេត្តប្រាប់តាមទូរស័ព្ទថា ចំពោះលោកជាអ្នកផលិត ចំណែករឿងទីផ្សារពាក់ពន្ធ័ទៅ និងជំនាញផ្សេងៗប៉ុន្តែយើងត្រូវដឹងគុណភាពស្រូវយើងត្រូវដឹងគុណភាពស្រូវបែបណា ព្រោះកន្លែងមួយចំនួនស្ទើរទឹកគុណភាពស្រូវវាអត់ពេញគ្រាប់ តម្លៃវាផ្សេងគឺមិនដូចគ្នានោះទេ ដូច្នេះនៅខាងស្រុកព្រះនេតព្រះ ស្រូវមួយតោនមានតម្លៃ៨ពាន់បាត គិតជាប្រាក់រៀលប្រហាក់ប្រហែល១លានរៀល ។

លោកថា លោកគ្រាន់តែមានការទំនាក់ទំនងទៅប្រធានមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យក្រុមហ៊ុនបៃតងចុះមកទិញមិនមានវិធានការអ្វីជួយជាប្រាក់កាស់ ម្យ៉ាងទៀតការប្រមូលផលស្របគ្នាច្រើន ដូចជាប្រទេសថៃ វៀតណាម ក៏គេប្រមូលផលបានដែរ ហើយកសិករយើងបង្ខំលក់ គាត់មិនមានជង្រុកទុក ដូច្នេះទើបជួបផលបែបនេះ ហើយបើទុកយូរផលស្រូវវានឹងឡើងតម្លៃវិញហើយ ៕ វណ្ណា


ចែករំលែក៖