ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្ន !សាប៊ូកក់សក់ ម៉ាកក្លៀបុរស ដាក់លក់ពុំមានកាលបរិច្ឆេទប្រើប្រាស់ ត្រូវសមត្ថកិច្ចដកហូតយកមកកម្ទេចចោល 

ចែករំលែក៖

ភ្នំពេញ៖ សាប៊ូកក់សក់ ម៉ាកក្លៀបុរស ដាក់លក់ពុំមានកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល បានប្តឹងមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ពាក់ព័ន្ធទៅនឹងការដាក់តាំងលក់ទំនិញក្លែងក្លាយ និងទំនិញខូចគុណភាព ក្នុងពិធីតាំងពិព័រណ៌ ស្ថិតនៅក្នុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្រ្តីមន្ទីពិសោធន៍ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៍មានបានភ្លាម និងមានការណែនាំពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី អាជ្ញាធរខណ្ឌកំបូល មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្លាំងចំរុះ ចុះត្រួតពិនិត្យទំនិញនៅទីតាំងតាំងពិព័រណ៌ ដើម្បីធ្វើការស្រាវជ្រាវ ទប់ស្កាត់ទំនិញខូចគុណភាពផងដែរ ។

មន្រ្តីជំនាញបានបន្តថា នៅក្នុងប្រតិបត្តិការនេះក្រុមការងារជំនាញបានយកគំរូ ចំនួន ១៥គំរូ មកពិសោធន៍ក្នុងរថយន្តពិសោធន៍ចល័ត រកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅក្នុងពិធីតាំងពិព័រណ៌ខាងលើ ។ ជាលទ្ធផលក្រុមការងារជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុ ដកហូតសាប៊ូកក់សក់ ម៉ាកក្លៀបុរស ពុំមានកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករក្នុងពិធីតាំងពិព័រណ៌ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕ស តារា


ចែករំលែក៖