ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍វត្តភ្នំ ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេសរុប៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេសរុបចំនួន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ ឃាត់ខ្លួនជាបន្ទាប់បន្ត នៅជុំវិញរង្វង់មូលវត្តភ្នំ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

មន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០យប់ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ហើយបានបញ្ចប់នៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន ០៣នាក់ ក្នុងនោះស្រី០២នាក់ ប្រុសភេទទី៣ម្នាក់ ។

ក្រោយឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទខាងលើ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំបន្ត ៕ស រស្មី


ចែករំលែក៖