ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណាយសម្រាប់ការពារជាតិអាមេរិក ឆ្នាំ២០២០ កើនឡើងដល់ទៅ​៧៣៨ពាន់លានដុល្លារ

ចែករំលែក៖

អាមេរិក ចំណាយប្រាក់ការពារជាតិច្រើន គឺជាក្តីបារម្ភចំពើពិភពលោក ដោយរាល់ឆ្នាំ ការចំណាយច្រើនលើសពីធម្មតា​ គឺអាមេរិកតែងតែធ្វើសង្គ្រាម ទៅលើប្រទេសណាមួយនៅលើពិភពលោក ។

នៅពេលនេះ ព្រឺទ្ធសភាអាមេរិក កាលពីថ្ងៃទី​១៧ ខែធ្នូ បានប្រកាសអនុម័តថវិកា ចំណាយសម្រាប់ការពារជាតិ ឆ្នាំ​២០២០ មានរហូតដល់ទៅ​​៧៣៨ពាន់លានដុល្លារ ហើយពេលនេះរង់ចំាតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាតែប៉ុណ្ណោះ ។

ព្រឹទ្ធសភាអាមេរិក​ បានបោះឆ្នោត​អនុម័តច្បាប់ផ្តល់សិទ្ធិការពារជាតិ (NDAA) ជាមួយនឹងមូលនិធិការពារជាតិ ឆ្នាំ​២០២០ មានទឹកប្រាក់​៧៣៨ពាន់លានដុល្លារ​ ។ ក្រៅពីនេះ NDAA ក៏បានស្នើដាក់ទណ្ឌកម្មដល់​គម្រោង​ Nord Stream 2 និង​ Turkstream ​ក៏ដូចជា រារាំងកិច្ចសហប្រតិបត្តិការ​យោធាជាមួយរុស្ស៊ី​​ ផងដែរ ។ ច្បាប់ថ្មីនេះក៏បានដាក់ទណ្ឌកម្មទៅលើតួកគី​ដែលទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី​ ហើយហាមអាមេរិកលក់យន្តហោះចម្បាំង​ F-35 ដល់ប្រទេសតួកគី​ ផងដែរ ។

ច្បាប់ការពារជាតិ​ ក៏មានយុទ្ធសាស្ត្រទប់ស្កាត់​រាល់ការគំរាមកំហែង​ពីចិន ក៏ដូចជា ការវិនិយោគបរទេស ពិសេសគឺពីប្រទេសចិន​ ថែមទៀតផង ។ ក្រៅពីនេះក៏នៅមានទំនាក់ទំនងយោធា ចិន និងរុស្ស៊ី ។

ច្បាប់ការពារជាតិឆ្នាំ​២០២០ ត្រូវបានសភាអាមេរិក អនុម័ត កាលពីថ្ងៃទី​១១ ខែធ្នូ ហើយនៅថ្ងៃទី​១៧ ខែធ្នូ ព្រឺទ្ធសភាក៏បានអនុម័ត ​​រួចបញ្ជូនទៅឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថខា ដើម្បីធ្វើឲ្យច្បាប់​នេះចូលជាធរមាន ។ ក្រុមអ្នកឯកទេស​វិភាគ​លើកឡើងថា ការចំណាយប្រាក់យ៉ាងច្រើនបែបនេះ គឺដោយសារតែ​ ចិន និងរុស្ស៊ី បង្កើនឥទ្ធិពលយោធា នៅលើពិភពលោក​៕


ចែករំលែក៖