ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពជនជាតិស្បែកខ្មៅម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើកទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​៖​ សពបុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកបឹងមួយកន្លែង ក្នុងបុរីពិភពថ្មី​ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែធ្នូ​ឆ្នាំ២០១៩ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុនៅល្ងាចថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩មានកម្លាំងសមត្ថកិច្ចមួយក្រុមបានចុះមកបង្ក្រាបករណីគ្រឿងញៀន និងបានផ្ទុះអាវុធងដែរ​ ។ ក្នុងករណីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានលោតចេញក្រៅរបងចូលទឹកបឹងបាត់ លុះរហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨​ ខែធ្នូ​ មានអ្នកនេសាទម្នាក់បានចុះបឹងទៅរកត្រី ស្រាប់តែប្រទះឃើញសពជនជាតិស្បែកខ្មៅដែលបាត់ពីថ្ងៃបង្ក្រាបគ្រឿងញៀនអណ្តែតទឹកក្នុងសភាពហើមស្អុយរលួយបាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើកោសល្យវិច័យ ៕ សុខាសែនជ័យ


ចែករំលែក៖