ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរចំនួន៦នាក់ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះខណ្ឌដូនពេញ បានបន្តចុះប្រតិបត្តិការប្រមូលស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)នៅជុំវិញរង្វង់មូលវត្តភ្នំ ជាក់ស្តែងឃាត់ខ្លួនបានមនុស្ស៦នាក់ ។

ករណីបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ ៩២, ៩៤, ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា កម្លាំងជំនាញបានបន្តចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរង្វង់មូលវត្តភ្នំជាប្រចាំ ដោយលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនស្រី្តចំនួន០៦នាក់ ។

បច្ចុប្បន្ន ស្ត្រីទាំង៦នាក់ត្រូវអធិការដ្ឋានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ៕ស រស្មី


ចែករំលែក៖