ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងមួយកន្លែងនៅលើដីចំណីផ្លូវកំពុងជួសជុលគ្មានច្បាប់អនុញ្ញាតត្រូវពលរដ្នស្នើទៅអភិបាលខេត្តសុំរុះរើចេញដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នសារទរចំពោះការចុះផ្សាយព័ត៌មានពិត ត្រូវនឹងគោលបំណង់របស់ពួកគាត់ ដែលចង់ស្នើសុំឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដកស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលស្ថិតនៅលើដីចំណីផ្លូវជាប់ផ្លូវជាតិលេខ០៦ ក្បែរផ្សារតាំងក្រសាំង ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រោះស្ថានីយប្រេងឥន្ធនៈមួយនេះ ចំទីប្រជុំជន ដែលមានមនុស្សម្នាយ៉ាងច្រើនកុះករ គួបផ្សំនឹងចរាចណ៍ច្រើនស្អេកស្កះ អាចបង្កហានិភ័យយ៉ាងខ្លាំង ប្រសិនបើមានការផ្ទុះឆេះ និងមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិអ្នកដទៃជាយថាហេតុ ។

បច្ចុប្បន្នស្ថានីយប្រេងនេះ ត្រូវបានគេលក់ដូរ ផ្ទេរ តគ្នាយ៉ាងរំភើយក្នុងតំលៃប្រហែលជាងម៉ឺនដុល្លារ! ទោះបីរម្ចាស់ទាំង២នាក់បានដឹងថាស្ថានីយប្រេងនេះ ស្ថិតនៅលើដីចំណីផ្លូវជាតិប្រហែល១៣ម៉ែត្រ ពីអ័ក្សទ្រូងផ្លូវ ខុសទៅ និងច្បាប់ក្រសួងសារធារណការ ដែលច្បាប់តម្រូវឲ្យការសាងសងសំណងរឹងផ្សេងៗ ជាពិសេសស្ថានីយប្រេងឥន្ធនៈឬឧស្ម័នដែលងាយផ្ទុះឆេះ ត្រូវសាងសងឲ្យឆ្ងាយអ័ក្សផ្លូវ៣៥ម៉ែត្របូកផ្សំ និងដីចំណីផ្លូវ១៥ម៉ែត្រទៀត សរុប៤៥ម៉ែត្រ ហើយមានគម្លាត់ពីសំណង់ផ្សេងៗចំនួន៥០ម៉ែត្រទើបអាចសាងសងបាន ។ ក្នុងនោះត្រូវបានគេស្គាល់ម្ចាស់ដើមឈ្មោះ ឃឹម កុយ បានលក់ឲ្យម្ចាស់ថ្មីឈ្មោះ លីវ ភីរម្យ ក្នុងតំលៃប្រហែលរាប់ម៉ឺនដុល្លា ដែលបច្ចុប្បន្នកំពុងជួសជុលពង្រីកទំហំដំបូលបន្ថែម និងម៉ាតជាដើម ។ មហាជនបានសួរថា តើអ្នកណាខ្លះមានសិទ្ធិលក់ដូរដីចំណីផ្លូវជាតិ ដែលជាដីសាធារណះរបស់រដ្ន ?បើគ្មានការឃុបឃិតពីមន្រ្ដីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទេមិនអាចប្រព្រឹត្តទៅរួចនោះទេ ។

ជុំវិញការរិះគន់ខាងលើនេះ លោក លីវ ភីរម្យ ម្ចាស់ស្ថានីយប្រេងឥន្ធនៈបានប្រាប់ថា លោករងចាំប្រសិនបើគេអនុវត្តន៍ច្បាប់ លោក និងប្រគល់ឲ្យគេរុះរើចុះ ហើយលោកថាដីនេះមានប្លង់រឹងហើយស្ថានីយប្រេងនេះសាងសងយូរហើយ ឯការជួសជុសនេះលោកមិនបានសុំច្បាប់នោះទេព្រោះមន្រ្ដីជំនាញក៏បានដឹងដែរ ហើយលោកសួរអ្នកសារព័ត៌មានថាតើស្ថានីយប្រេងខ្ញុំខុសអី? ទទឹង និងការសួរវិញនេះ លោកធ្លាប់ប្រាប់ថាលោកធ្លាប់បានទៅរៀនដែរ! ចុះហេតុអីបានជាមិនដឹងថាខុសអី?លុះអ្នកសារព័ត៌មានសួរវិញថា ចុះប្រសិនបើមានហានីភ័យផ្ទុះឆេះកើតឡើងដូចនៅខេត្តសៀមរាប ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬទ្រព្យសម្បត្តិអ្នកដទៃតើអ្នកណាជាអ្នកទទួលខុសត្រូវ តើមន្រ្ដីជំនាញ អាជ្ញាធរមូលដ្នាន ឬម្ចាស់ស្ថានីយប្រេងជាអ្នកទទួលខុសត្រូវ ?ស្រាប់តែលោកឲ្យអ្នកសារព័ត៌មានសួរទៅមន្រ្ដីជុំនាញ និងអាជ្ញាធរស្រុកទៅ! ការនិយាយបែបមិនទទួលខុសត្រូវនេះគេមិនជឿរថា លោក លីវ ភីរម្យ ដែលហ៊ានចំណាយលុយរាប់ម៉ឺនដុល្លាទិញយកស្ថានីយប្រេងនេះ ហើយសុខចិត្តឲ្យគេឈូសឆាយចោលនោះទេ ។

ពលរដ្នក៏បានរិះគន់ដែរថា កាលនៅម្ចាស់ដើម ពួកគាត់អាចឈប់សុំចតនៅមុខស្ថានីយប្រេងនេះបាន តែចាប់ពីដូរម្ចាស់ថ្មីមកពួកគាត់មិនអាចសុំចតបានទៀតទេ ហើយម្យ៉ាងទៀតពេលដែលរថយន្ដដឹកប្រេងចូលមកស្ថានីយនេះម្ដងៗគឺធ្វើឲ្យស្ទះចរាចណ៍ពេញផ្លូវដោយសារតែរថយន្ដនោះវែងកាត់ទទឹងផ្លូវស្ទើរជៀសគ្នាមិនរួច ។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក ណឹម ចាន់ថា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា បើសិនស្ថានីយថ្មីគេត្រូវសុំលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាពជាមុនសិនទើបអាចដំណើរការបាន ប៉ុន្ដែរបើស្ថានីយចាស់ពេលដំណើរគឺតម្រូវឲ្យម្ចាស់សុំលិខិតអនុញ្ញាតដើម្បីដំណើរការបន្ទាប់ពីគាត់កែសម្រួលរួច ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំបានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈនេះកើតមុនលោកមកកាន់តំណែងជាប្រធានមន្ទីរ ដូច្នេះលោកក្ដាប់មិនបាននោះទេ ចំណែកការជួសជុលនេះមិនបានសុំច្បាប់ឡើយ ហើយលោកបានឲ្យ លោក ទូច ចំរើន ប្រធានភូមិបាលស្រុក និងលោកអភិបាលរងស្រុកសន្ទុកចុះទៅសិក្សាពិនិត្យមើលបើមានផលប៉ះពាលមែន លោក និងផ្កាក់ការជួលជុលនេះមិនដំណើរឡើយ ។

ចំណែក លោក ទូច សុខា អភិបាលស្រុកសន្ទុកមិនអាចសុំការឆ្លើយបតបានទេជុំវិញការរិះគន់នេះ មិនដឹងថា គាត់រាល់ថ្ងៃគាត់ធ្វើការឬអត់បានជាឆ្លើយតបគ្រប់ប្រព័ន្ធទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ ។

ពលរដ្នក៏បានសំណូមពរសុំឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំដកស្ថានីយប្រេងមួយនេះ ចេញហើយជួយកែសម្រួលពង្រីកផ្លូវម្តុំផ្សារតាំងក្រសាំង ស្រុកសន្ទុក ឲ្យបានធំដូចនៅក្រុងស្ទឹងសែនផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កាហានីភ័យផ្សេងៗនៅទីប្រជុំជននេះ៕ប៊ុនរិទ្ធី


ចែករំលែក៖