ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៤នាក់ រួមទាំងវត្ថុតាង ករណីឈូសឆាយដីព្រៃ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ករណីទំនាស់ និងរំលោភបំពានដីធ្លីកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ នៅស្រុកក្រគរ ជាក់ស្ដែងកាលពីព្រឹលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចថ្មគង់ ព្រំប្រទល់ស្រុកភ្នំក្រវាញ ខាងលើភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ចាប់ខ្លួនមនុស្សចំនួន ៤នាក់ រួមទាំងវត្ថុតាង(ត្រាក់ទ័រ.គោយន្តកន្រ្តៃ) និងកូនឈើផងដែរ ជាករណីបោះបង្គោល និងឈូកឆាយដីព្រៃទំហ៊ុំចំនួន ៤០ហិកតា ។

យោងតាមប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា ជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ មឿង គង់ ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជា(មេភូមិផ្ទះចេក) ទី២ ឈ្មោះ សុខ ថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ម្ចាស់(ត្រាក់ទ័រ) ទី៣ ឈ្មោះ ថា សុភក្រ័ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា អ្នកបើកបរ(ត្រាក់ទ័រ) និងទី៤ ឈ្មោះ សយ សៀន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតំណក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាម្ចាស់(គោយន្តកន្រ្តៃ) រួមទាំងកូនដើមល្មើមួយនួនផងដែរ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ទទួលបទបញ្ជាពីថ្នាក់ដឹកនាំខេត្ត និងសម្របសម្រូលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងបាននាំវត្ថុតាង(ត្រាក់ទ័រ និងគោយន្តកន្រ្តៃ) យកមករក្សាទុកជាបណ្ណោះអាសន្ន ចំណែកជនសង្ស័យជាមុខសញ្ញាទាំងចំនួន ៤នាក់ នាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។

ប្រភពផ្សេងៗពីមហាជនលើកឡើងថា បច្ចុប្បន្ន៖ បន្ទាប់ពីដីធ្លីមានតំលៃ គេសង្កេតឃើញនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីទំនាស់ និងរំលោភបំពានរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ភាពីមុីច រួមទាំងដីព្រៃរបស់រដ្ឋផងដែរ ៕ បុឹម ពិន


ចែករំលែក៖