ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងណ្ឋាគារយីហោ ជីងហាយវ័ន ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរកជនបរទេសណាដែលលួចចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ជាក់ស្តែងស្រាប់តែរកឃើញបុរសជនជាតិចិនចំនួន៥នាក់ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ហើយបន្ទាប់ពីធ្វើការសាកសួររហូតបែកធ្លាយករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នាម្នាក់ ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាតិចិនទាំង៥នាក់ខាងលើនេះ ក្នុងនោះមានម្នាក់ជាជនរងគ្រោះឈ្មោះ HUANG BOLIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី២៣.១១.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងរកការងារធ្វើ(គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។
មន្រ្តីដដែលបន្តថា ចំណែកជនសង្ស័យមានគ្នា៤នាក់៖ ១.ឈ្មោះ LY KANGJIE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន៥លើក លើកចុងក្រោយនៅថ្ងៃទី១.៦.២០១៩ តាមច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនសង្ស័យ)។ ;២.ឈ្មោះ WU YOU ភេទប្រុស អាយុ២៥ឆ្នាំជនជាតិចិនចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន៣លើក លើកចុងក្រោយនៅថ្ងៃទី១២.១០.២០១៩តាមច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងទេសចរណ៍(គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)(ជនសង្ស័យ)។ ;៣.ឈ្មោះWANGJIANភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនចូលមកព្រះរាជាណាចក្រកម្ពុជាលើកដំបូងនៅថ្ងៃទី២៨.១០.២០១៩តាមច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងទេសចរណ៍(គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនសង្ស័យ)។ ;៤.ឈ្មោះ CHEN JIAJIA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE4904563ចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន០៣លើកលើកចុងក្រោយនៅថ្ងៃទី១៦.១០.២០១៩តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងទេសចរណ៍ (ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យ៤នាក់ និងជនរងគ្រោះម្នាក់ដែលជាជនជាតិចិនទាំងអស់ ត្រូវកម្លាំងការិយាល័យកំពុងធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្ត ៕ស រស្មី