ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដោយសារតែភាពអត់ឃ្លានបណ្ដាលឲ្យអស់កម្លាំងខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់មានវ័យ៥២ឆ្នាំប្រកបរបរស៊ីឈ្នួលខ្វាល គោ ក្របីឲ្យគេដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធម័ នៅលើអង្រឹងក្រោមដើមស្វាយចន្ទី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង ១៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច បឹងតាមឆែម ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ការស្លាប់របស់បុរសនេះដោយសារភាពហេវហត់អស់កម្លាំងរហូតកើត ខ្យល់គរ គាំងបេះដូង ។ សពជនរងគ្រោះមានឈ្មោះ ទេស ទួក ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិអូសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះមិត ម៉េង ភេទប្រុសអាយុ ៥៣ឆ្នាំ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ត្រូវជាបងថ្លៃ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគាត់ជាអ្នកឃ្វាលក្របីគោ ឲ្យអ្នកភូមិ ដើម្បីយកកម្រៃចិញ្ចឹមខ្លួន នៅតំបន់កើតហេតុខាងលើ ជារៀងរាល់ថ្ងៃ ។

តាមសាក្សីម្នាក់ទៀត ឈ្មោះ សៅរ៍ ថា ភេទប្រុ ស អាយុ ៥៤ឆ្នាំ អ្នកភូមិជាមួយគ្នា និងឈ្មោះ ហាយ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិជាមួយគ្នា ពួកគាត់បានរៀបរាប់ថា៖ ជារៀងរាល់ថ្ងៃ បាននាំគ្នាដេញគោក្របីមកវាលនៅតំបន់កើតហេតុខាងលើ តែនៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១៥និង ៣០នាទី ពួកខ្លួនបានឃើញជនរងគ្រោះ គាត់ដើរឆ្ពោះទៅម្លប់ដើមចន្ទី ចំណុចកើតហេតុខាងលើ ដើម្បីសម្រាក បានប្រហែលកន្លះម៉ោងពួកខ្លួនក៏នាំគ្នាដើរសំដៅទៅសម្រាកនៅទីនោះដែរពេលពួកខ្លួនទៅដល់ក៏បានប្រទះឃើញជនរងគ្រោះឈ្មោះ ទេស ទួក នេះកំពុងដេកលង់លក់នៅលើអង្រឹង ពួកខ្លួនស្មានតែគាត់ដេកលក់ បានមួយសន្ទុះក៏នាំគ្នាពិនិត្យមើលនិងដាស់ គាត់ពេលនោះទើបដឹងថា ជនរងគ្រោះ ស្លាប់តាំងពីពេលណានោះទេ ក៏បានផ្ដល់ព័ត៌មានខាងលើជូនដល់សមត្ថកិច្ច ។

ក្រោយដឹងព័ត៌មានភ្លាមកម្លាំងជំនាញបានចុះដល់ទីកន្លែងកើតហេតុ ដោយសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ សាច់ញាតិជនរងគ្រោះ ដើម្បីពិនិត្យទីកន្លែងកើតហេតុ នឹងសាកសពក្នុងការពិនិត្យនៅលើដងខ្លួន និងអវយវៈសាកសព ត្រូវសមត្ថកិច្ចពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ជាករណីឃាតកម្មឡើយ ។

ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖