ព័ត៌មានទាន់ហេតុការណ៍៖

ដើរតាមចិន ប្រធានាធិបតីរុស្ស៊ីស្នើកែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យប្រធានាធិបតីកាន់តំណែងលើសពី២អាណត្តិ

ចែករំលែក៖

កន្លងមកលោក ស៊ី ជីងពីន បានស្នើកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យ ប្រធានាធិបតីចិនកាន់អំណាច បានលើសពីពីរអាណត្តិ ប្រសិនបើទទួលបានការបោះឆ្នោតគាំទ្រ ពី​សភាជាតិ​ ។ ទាំងនោះហើយអាចជួយឲ្យលោកស៊ី ជីងពីន កាន់តំណែងប្រធានាធិបតីចិន អស់មួយជីវិត ដោយសារតែ បក្សកុម្មុយនិស្ត ចិន បានគាំទ្រ យ៉ាងខ្លាំងដល់រូបលោក ។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានប្រកាសថា លោកអាចនឹងស្នើឲ្យ កែប្រែរដ្ឋធម្មនុញ្ញ ពន្យារអាណត្តិប្រធានាធិបតី​​ ដែលមានសិទ្ធិកាន់អំណាច​ដឹកនាំប្រទេស លើសពីពីរអាណត្តិ ។ ​នេះជាវិធានការ​ដើម្បីរក្សាអំណាច ដឹកនាំរុស្ស៊ីរបស់លោកពូទីន​ ។ ​ក្រុមអ្នកឯកទេសជាច្រើន ក៏បានលើកឡើងថា មានតែលោកពូទីនប៉ុណ្ណោះ អាច​ដឹកនាំរុស្ស៊ី ឲ្យខ្លាំងបាន អាចទប់ទល់អាមេរិក គ្រប់ពេលវេលា ។

នៅក្នុងសន្និសីទកាសែត ​លោកពូទីន​បានលើកឡើងថា​ លោកអាចស្នើកែប្រែរដ្ឋធម្មនុញ្ញ​រុស្ស៊ី អនុញ្ញាតឲ្យបុគ្គល ដែលទទួលបានការគាំទ្រខ្ពស់ពី ពលរដ្ឋ អាចបន្តដឹងនាំប្រទេស លើសពី​ពីរអាណត្តិ ។ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យកាន់អំណាចយូបំផុត​២ អណត្តិ តែប៉ុណ្ណោះត្រូវចុះចេញដោយស្វ័យប្រវត្ត ហើយបើចង់បន្តដឹងនាំ ទៀត រងចាំបោះឆ្នោត លើកក្រោយទៀត​ ។

ជាកស្តែងដូចលោកពូទីនគឺកាន់តំណែងប្រធានាធិបតី​២អាណត្តិ ហើយចុះចេញ បោះឆ្នោតជាប់ លោក Medvedev ជាប្រធានាធិបតី ហើយអាណត្តិបន្ទាប់មកលោកពូទីនក៏បានឈរឈ្មោះ​ ហើយជាប់ជាប្រធានាធិបតីពីរអាណត្តិជាង់គ្នាទៀត​ ។ នៅពេលនេះលោកកំពុងតែដឹកនាំរុស្ស៊ីក្នុងអាណត្តិទីពីរ​របស់លោក​ ។ ចំណុចទាំងនោះហើយបានជាលោកស្វែងរកឱ​កាសដឹកនាំរុស្ស៊ីបន្តទៀត ដើម្បីសម្រេចគោលនយោបាយ ពង្រីកអំណាច​ ។

នេះជាលើកទីមួយដែលប្រធានាធិបតី​ពូទីន លើកឡើងពី គោលបំណងចង់​កែប្រែរដ្ឋធម្មនុញ្ញ​​ អនុញ្ញាតឲ្យដឹងនាំ លើសពីអាណត្តិកំណត់​ ។ អាណត្តិប្រធានាធិបតីនៅរុស្ស៊ីមាន ៥ឆ្នាំ​​ ហើយលោកពូទីន និង អស់បញ្ចប់អាណត្តិនៅឆ្នាំ​២០២៤​ ។ ក្រុមអ្នកឯកទេសលើកឡើងថា ក្រោយបញ្ចប់អាណត្តិនៅឆ្នាំ​២០២៤​ ហើយរងចាំ​៥ឆ្នាំទៀត ទើប វិលត្រឡប់មកចូលរួមបោះឆ្នោតវិញ គឺលោកមានវ័យចាស់ទៅហើយ ពិបាកនៅក្នុងការសម្រេច នយោបាយដឹកនាំប្រទេស​ដែលកំពុងតែរីកចំរើននោះ​ ៕


ចែករំលែក៖