ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចទៅកាន់ម៉ាកាវ ជាសារសំខាន់ផ្ញើទៅកាន់អាមេរិក

ចែករំលែក៖

ម៉ាកាវជាតំបន់ស្វ័យភាព ដូចកោះហុងកុង តែមានការរិកចម្រើន​ មានសន្តិសុខ​សណ្តាប់ធ្នាប់ ដោយសារតែតំបន់នេះស្តាប់តាម រដ្ឋាភិបាលទី ក្រុងប៉េកាំង ។ ដោយឡេកហុងកុង​ និង តៃវ៉ាន ត្រូវមនោគមន៍វិជ្ជាពីអាមេរិក រងការញុះញ៉ង់ ធ្វើឲ្យតំបន់ នោះមិនមានសន្តិសុខស្ថេរភាពពេញលេញ ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ម៉ាកាវ ប្រធានាធិបតីចិន ស៊ី ជីងពីន កាលពីថ្ងៃទី២០ ខែធ្នូ បានជំរុញឲ្យកងទ័ព រំដោះប្រជាជនចិន (PLA) បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញភារកិច្ច និងរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តប្រកបដោយជោគជ័យ នៅក្នុងប្រទេសមួយ ប្រព័ន្ធច្បាប់ពីរ នៅម៉ាកាវ ។

លោក ស៊ី ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មនីស្ដចិន (CPC) និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានធ្វើការកត់សម្គាល់ នៅក្នុងអំឡុងពេលការត្រួតពល នៅម៉ាកាវ ។ លោកប្រធានាធិបតី​ បានត្រួតពិនិត្យលើកម្លាំងកងកិត្តិយស កងការពារ និងប្រយុទ្ធ កងប្រឆាំងនឹងកុបកម្ម កងប្រឆាំងភេរវកម្ម និងក្រុមសង្គ្រោះបន្ទាន់ ។

លោកប្រធានាធិបតី បានថ្លែងថា អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ កងទ័ព PLA នៅម៉ាកាវ បានអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល និង CMC ។ កងទ័ព​​បានអនុវត្ដការងារគួរឲ្យកត់សម្គាល់ នៅក្នុងការអនុវត្តការងារស្នួលការពារជាតិ ហើយបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន ។

លោកប្រធានាធិបតីចិន បានបន្ដថា កងទ័ពនៅម៉ាកាវ​ ត្រូវតែបង្កើនសមត្ថភាព នៅក្នុងការអនុវត្តការងាររបស់ខ្លួន ការពារអធិបតេយ្យភាពជាតិឲ្យរឹងមាំ សន្ដិសុខ និងអភិវឌ្ឍ ដើម្បីរក្សាឲ្យបាននូវភាពរុងរឿង និងស្ថិរភាព នៅម៉ាកាវ ។ ក្រៅពីនេះ កងទ័ពត្រូវតែងអនុវត្ដឲ្យបានជោគជ័យ នៅក្នុងគោលការណ៍ប្រទេសមួយ ប្រព័ន្ធច្បាប់២នេះ៕


ចែករំលែក៖