ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនក្រោមបទល្មើសគំរាមសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ ឲ្យដឹងថា ថ្ងៃទី ២៤ធ្នូ២០១៩ វេលាម៉ោង ១២:៣០នាទី នៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមួយច្បាប់លេខ១៥៤ ដចខ/១៨ ចុះថ្ងៃទី០៧-ធ្នូ- ២០១៨ ចុះហត្ថលេខាដោយលោក ប្លុង វិសាល ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ តន់ វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមបទល្មើសគំរាមសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នមុខសញ្ញាបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖