ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបានឃាត់ រថយន្តតួរីសមួយគ្រឿងដឹកឈើអារ ដែលជាជំនួញឈើខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ រថយន្តតួរីសមួយគ្រឿងដឹកឈើអារ ដែលអជ្ញាធរអះអាងថាជាជំនួញឈើខុសច្បាប់ បង្ក្រាបដោយកម្លាំង​បរិស្ថានស្នាក់ការ​ ស្ទឹងច្រាលឧទ្យានជាតិគីរីរម្យ កាលពីវេលា​ ម៉ោង១១យប់ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩​ តាមផ្លូវជាតិលេខ4 ចំណុចគីឡូម៉ែត្រ107-108 ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J​-7916​ មានទិសដៅ ភ្នំពេញ.ខេត្តព្រះសីហនុ ពេលដែលសមត្ថកិច្ចស្ទាក់ចាប់អ្នកបើកបររថយន្តឈប់ រួចហើយក៍គេចខ្លួនចោលរថយន្ត ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ហើយនៅព្រឹកថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ កម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុកកំពង់សីលាដឹកនាំដោយលោក​ តុប​ ពេញ​ អភិបាលរងស្រុកកំពង់សីលា​បាន ចុះត្រួតពិនិត្យជាក់ស្តែង និងវាស់វែងឃើញមានឈើអាររួចសរុបចំនួន​៥៧សន្លឹក​ ស្មើនឹង ជាង២ម៉ែត្រគូប ។

បច្ចុប្បន្នវត្ថុតាងរថយន្ត​ និងឈើ​ខាងលើ​ត្រូវបានយកមករក្សាទុក​នៅស្នាក់ការស្ទឹង​ច្រាលឧទ្យានជាតិគីរីរម្យ​ ៕ឆ្លាម សម្រុទ


ចែករំលែក៖