ព័ត៌មានទាន់ហេតុការណ៍៖

ត្រីផ្សោតសមុទ្រមួយក្បាលទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ត្រីផ្សោតសមុទ្រមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ដែលងាប់អណ្តែតមកលើឆ្នេរម្តុំក្រោមស្ពានកោះពស់ ហើយតាមពលរដ្ឋបានប្រទះឃើញកាលពីព្រឹកថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បើតាមមន្ត្រីជំនាញជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ថ្លែងថាត្រីផ្សោតនោះងាប់រយៈពេលមួយសប្តាហ៍ហើយ មានទង្ងន់ ប្រហែលជាង២០០គីឡូក្រាមប្រវែង២.៣០ម ទទឹង ០.៤០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin) មាននៅតំបន់កោះព្រីង ឆ្នេរ ខែមមុខរាម និងនៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារដោយអនុត្រឹក្សលេខ១២៣ អ.ន.ក្រ ។

តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀចនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ បច្ចុប្បន្នមន្ត្រីជលផលបានកប់ទុកនៅក្បែរឆ្នេរតាមបច្ចេកទេស ។

ពលរដ្ឋអ្នកនេសាទនៅ ខេត្តព្រះសីហនុឲ្យដឹងដែរថា ត្រីផ្សោតសមុទ្រនេះ អ្នកនេសាទមិនសម្លាប់ ឬយកធ្វើជាអាហារទេ ប៉ុន្តែប្រសិនបើមានជាប់មង ហើយនៅរស់ អ្នកនេសាទ និងដោះលែងជាធម្មតាវិញ ប៉ុន្តែបើត្រីនោះងាប់ហើយ អ្នកនេសាទ ក៏ដោះចេញពីមង បណ្តែតតាមទឹកសមុទ្រ ជាមួយ និងការអធិដ្ឋានផ្សេងៗតាមជំនឿ៕ឆ្លាម សមុទ្រ


ចែករំលែក៖