ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរធ្លាក់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វា​យរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេង និងអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសចំណាស់ម្នាក់ បានលង់ទឹកស្រះទំនងស្រវឹងស្រារអឹលជើងលង់ស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ប៉ុក ស៊ី នឿន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ភូមិ ឃុំកើតហេតុខាងលើ ។

តាមអ្នកភូមិបានឲ្យដឹងទៀតថា នៅមុនពេល​កើ​តហេ​តុ គេឃើញជនរងគ្រោះបានផឹកស្រាស្រវឹង ហើយមានអការដើរទ្រេតទ្រោត ប្រមាណជាមួយម៉ោងក្រោយមក ស្រាប់តែអ្នកភូមិប្រទះឃើញលង់ទឹកស្រះបាត់បង់ជីវិត រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ទៅពិ​និត្យឃើ​ញ​ថា គាត់ពិតជាស្លាប់ដោ​យសារលង់ទឹកពិតប្រាកដមែនដោយមិនមានស្នាកស្នាមជារឿងឃាដកម្មនោះទេ ។

សពត្រូវបានសមត្ថកិច្ចនគរបាល ស្រុកធ្វើកំណត់ និងបានប្រគល់ឲ្យបងប្អូន និងក្រុមគ្រួសារយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖