ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបឈើអារជ្រុង ១៦ដុំលាក់ទុកក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថលើផ្ទៃប្រទេស.មូលដ្ឋានស្រុកវាលវែង សហការបង្រ្កាបឈើអារជ្រុង ដែលគេសង្ស័យពួកជនប្រព្រឹត្តលាក់ទុក នៅក្នុងព្រៃជាដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ជំរកសត្វព្រៃភ្នំសំកុស ។​

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិផ្ចឹកជ្រុម ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងធ្វើការស្រាវជ្រាវ និងបង្រ្កាបដកហូតរួមមាន ឈើអារជ្រុងប្រភេទ(មាសស្ងួន)ចំនួន ១៦ដុំ ស្មើនឹងចំនួន ២,៧៤៦ម៉ែត្រត្រីគុណ ដែលវត្ថុតាងឈើទាំងនេះសង្ស័យក្រុមជនប្រព្រឹត្តអារច្រៀកយកមកលាក់ទុក ក្នុងគោលបំណងដឹកចេញបន្តទៅរកទីផ្សារ ។​

ប្រភពដដែលបន្តទៀតថា វត្ថុតាងឈើអារជ្រុងប្រភេទ(មាសស្ងួន)ចំនួន ១៦ដុំ ស្មើនឹងចំនួន ២,៧៤៦ម៉្រែត្រត្រីគុណខាងលើ ប្រគល់ទទួលជូនមន្រ្តីជំនាញបរិស្ថាន ដែនជំរកសត្វព្រៃភ្នំសំកុសយកទៅរក្សាទុកជាបណ្ណោះអាសន្ន ៕ បុឹម ពិន


ចែករំលែក៖