កន្លងមក អ៊ីស្រាអែលរងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមឧទ្ទាមនៅកាហ្សានិងលីបង់ ដោយយន្តហោះគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីស្រាអែល បានដាក់ពង្រាយប្រព័ន្ធអាវុធការពារដ៏ទំនើបគឺ អាវុធឡាស៊ែរសម្រាប់បាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក។
ប្រព័ន្ធអាវុធឡាស៊ែរ របស់អ៊ីស្រាអែល ត្រូវបានផលិតឡើងដើម្បីបាញ់កម្ទេចឧបករណ៍ហោះហើរ ដេលអាចបំពាក់គ្រាប់ រំសេវ ចូលទៅកាន់ទឹកដី អីស្រាអែល។កាលពីថ្ងៃទី២៦ខែធ្នូ បណ្តាញទូរទស្សន៍អ៊ីស្រាអែល បានផ្សាយថា កម្លាំងទាហានប្រទេសនេះបានត្រៀមដាក់ពង្រាយប្រព័ន្ធអាវុធ ឡាស៊ែរថ្មីនៅតាមបណ្តោយព្រំដែនជាប់កសហ្សា និងព្រំដែនភាគខាងជើង ជាប់ប្រទេសលីបង់។ គោលដៅនៃការដាក់ពង្រាយព្រព័ន្ធ អាវុធឡាស៊ែរដើម្បីកម្ទេចរាល់វត្ថុហោះហើរចូលទឹកដីអ៊ីស្រាអែល ក្នុងនោះមាន យន្តហោះ ឌ្រូនជាដើម។
ប្រព័ន្ធអាវុធឡាស៊ែរ ត្រូវបានគេហៅឈ្មោះថា«កំបិតពន្លឺ»អាចកម្ទេច វត្ថុហោះហើរ ចូលឈ្លានពានទឹកដីអ៊ីស្រាអែល។ប្រព័ន្ធឡាស៊ែរនេះ សម្រាប់តែកម្លាំងការពារព្រំដែនតែប៉ុណ្ណោះ។ អាវុធឡាស៊ែរ អាចវាយប្រហារទាំងពេលថ្ងៃនឹងពេលយប់ ដោយអាចកម្ទេចគោលដៅ ចម្ងាយ២គីឡូម៉ែត្រ។
កន្លងមកថ្មីៗ ក្រុមឧទ្ទាមបានប្រើប្រាស់ ប៉េងប៉ោងហោះសណ្តោងគ្រាប់បែក ឬ ប្រេងសាំងងាយឆេះហោះចូលទៅកាន់ទឹកដីអ៊ីស្រាអែលបង្កឲ្យមានភ្លើងឆេះ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអ៊ីស្រាអែល។ទាំងនោះហើយបានជាអ៊ីស្រាអែលដាក់ប្រព័ន្ធឡាស៊ែរ ដើម្បីកម្ទេចវត្ថុហោះហើរទាំងនោះ សូម្បីតែបក្សី ក៏មិនអាចហោះពីកាហ្សាចូលទឹកដីអ៊ីស្រាអែលនោះដែរ៕