ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល បង្កើនសមត្ថភាពការពារព្រំដែនជាប់កាហ្សា និងលីបង់

ចែករំលែក៖

កន្លងមក អ៊ីស្រាអែលរងការវាយប្រហារជាបន្តបន្ទាប់​ពីក្រុមឧទ្ទាមនៅកាហ្សានិងលីបង់ ដោយយន្តហោះគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីស្រាអែល បានដាក់ពង្រាយប្រព័ន្ធអាវុធការពារដ៏ទំនើបគឺ​ អាវុធឡាស៊ែរសម្រាប់បាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក​។

ប្រព័ន្ធអាវុធឡាស៊ែរ របស់អ៊ីស្រាអែល​ ត្រូវបានផលិតឡើងដើម្បីបាញ់កម្ទេច​ឧបករណ៍​ហោះហើរ ដេលអាចបំពាក់គ្រាប់ រំសេវ ចូលទៅកាន់ទឹកដី អីស្រាអែល​។​កាលពីថ្ងៃទី​២៦ខែធ្នូ បណ្តាញទូរទស្សន៍អ៊ីស្រាអែល បានផ្សាយថា កម្លាំងទាហានប្រទេសនេះបានត្រៀមដាក់ពង្រាយប្រព័ន្ធអាវុធ ឡាស៊ែរ​ថ្មីនៅតាមបណ្តោយព្រំដែនជាប់កសហ្សា និងព្រំដែនភាគខាងជើង ជាប់ប្រទេសលីបង់។ គោលដៅនៃការដាក់ពង្រាយព្រព័ន្ធ អាវុធឡាស៊ែរ​ដើម្បីកម្ទេចរាល់វត្ថុហោះហើរចូលទឹកដីអ៊ីស្រាអែល ក្នុងនោះមាន យន្តហោះ ឌ្រូនជាដើម​។

ប្រព័ន្ធអាវុធឡាស៊ែរ ត្រូវបានគេហៅឈ្មោះថា​«កំបិតពន្លឺ»អាចកម្ទេច​​​​ វត្ថុហោះហើរ ចូលឈ្លានពានទឹកដីអ៊ីស្រាអែល​។ប្រព័ន្ធឡាស៊ែរនេះ សម្រាប់តែ​កម្លាំងការពារព្រំដែនតែប៉ុណ្ណោះ​។ អាវុធឡាស៊ែរ អាចវាយប្រហារទាំងពេលថ្ងៃនឹងពេលយប់ ដោយអាចកម្ទេចគោលដៅ ចម្ងាយ​២គីឡូម៉ែត្រ​។

កន្លងមកថ្មីៗ ក្រុមឧទ្ទាម​បានប្រើប្រាស់ ប៉េងប៉ោងហោះ​សណ្តោងគ្រាប់បែក​ ឬ ប្រេងសាំង​ងាយឆេះហោះចូលទៅកាន់ទឹកដីអ៊ីស្រាអែល​​បង្កឲ្យមានភ្លើងឆេះ​​ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអ៊ីស្រាអែល។​ទាំងនោះហើយបានជាអ៊ីស្រាអែលដាក់ប្រព័ន្ធឡាស៊ែរ ដើម្បីកម្ទេចវត្ថុហោះហើរទាំងនោះ សូម្បីតែបក្សី ក៏មិនអាចហោះពីកាហ្សាចូលទឹកដីអ៊ីស្រាអែលនោះដែរ​៕



ចែករំលែក៖