ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែងផ្សេងគ្នា ឃាត់ខ្លួនមនុស្សប្រុស ស្រី៣៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ច​នគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ដោយមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ងកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញនេះ បើក​ ប្រតិបត្តិការ​បង្ក្រាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែង​ផ្សេងគ្នា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឈានដល់ឃាត់ខ្លួន​មនុស្សប្រុសស្រីចំនួន៣៣នាក់។

មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ទីតាំងបញ្ចាំ និងហ្គេមអនឡាញ ដែលធ្វើការបង្រ្កាបនេះ មានចំនួន២ទីតាំងផ្សេងគ្នា ទីតាំងទី១ /ស្ថិតនៅភូមិតាខ្មៅថ្មី សង្កាត់តាខ្មៅដែលមានម្ចាស់ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស មានអាស័យដ្ឋា​នផ្ទះលេខ២០៧ ផ្លូវលេខ១១៤ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ដោយក្នុងនោះឃាត់ខ្លួន​ មនុស្ស១៦នាក់ស្រី២នាក់។ នៅទីនោះ​សមត្ថកិច្ចបាន​ធ្វើតេស្តទឹកនោម​ រកឃើញមនុស្សមាន​សារធាតុញៀន៤នាក់ ។ ចំណែកវត្ថុតាងសមត្ថកិច្ច​រឹបអូសបានមាន៖ ម៉ូតូ៩គ្រឿង, ទូរស័ព្ទ ០៧គ្រឿង។ ក្រោយពិនិត្យឃើញថា ទីតាំងខាងលើបានផ្តល់​ សេវាកម្ម ហ្គេមអនឡាញ (E-Sport) និងទទួលបញ្ចាំ ដោយមានយុវវ័យ ជាអនីតិជន ចូលលេងទាំងយប់ទាំងថ្ងៃ។

ទីតាំងទី២​/ ស្ថិតនៅផ្លូវ​ លេខ១០៩ ភូមិតាខ្មៅថ្មី២សង្កាត់តាខ្មៅ ម្ចាស់ឈ្មោះ ហ៊ុន សុជាតិ ភេទប្រុស អាស័យដ្ឋាន​ផ្ទះលេខ២០៧ ផ្លូវលេខ១១៤ សង្កាត់បឹងកេងកងខណ្ឌចំការមន រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួន​ ជនសង្ស័យបាន១៨នាក់ ស្រី២នាក់ ហើយបានធ្វើតេស្តទឹកនោម​ មានសារធាតុញៀន១៧នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ ។ ចំណែកវត្ថុតាង​សមត្ថកិច្ចបានធ្វើការរឹបអូសម៉ូតូ០២គ្រឿង និងទូរស័ព្ទដៃ០៤គ្រឿង។

​ចំពោះលទ្ធផលក្រោយ​ពិនិត្យរកឃើញថា ៖ទីតាំងខាងលើនេះ​ ធ្វើអាជីវកម្មល្បែង Online ដោយគ្មានលិខិតអនុញ្ញាត ហើយមានយុវវ័យ​ ជាអនីតិជន ចូលលេងទាំងពេលថ្ងៃ និងពេលយប់​ ហើយបានយកទីតាំងនេះជាកន្លែងប្រើប្រាស់​ ជួញដូរ និងចែកចាយ​សារធាតុញៀន។

បច្ចុប្បន្នករណីនេះ​ សមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាម​នីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖