ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនធ្វើចោរលួចកាបូបលុយគេចខ្លួនបាត់១ថ្ងៃ ត្រូវជនរងគ្រោះប្រទះឃើញ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនជាតិចិនចំនួន៣នាក់ បានធ្វើសកម្មភាពលួចយកកាបូបលុយពីក្នុងរថយន្តធុនត្រាមួយគ្រឿង ហើយគេចខ្លួនបាត់អស់រយះពេលមួយថ្ងៃត្រូវបានម្ចាស់ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១៧ល្ងាច​ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខហាងលក់គ្រឿងអគ្គិសនី ហៅ វ៉ាយ មែន ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ XU LINHUA ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ស្ពានមាស ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី២ឈ្មោះ LI JIANFEN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសំណាក់ស្ពានមាស ភូមិក្បាលដំរី២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ អេង លាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី វាយមែន ភូមិក្បាលដំរី២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារដែលបាត់បង់ នោះមាន មានលិខិតឆ្លងដែនលេខ N00166622 ប្រាក់ដុល្លារអាមេរិកប្រហែល១០០០០$ ប្រាក់រៀល ៨០០០០០៛ និងប្រាក់បាតថៃ មួយចំនួនទៀត ។

តាមពាក្យបណ្តឹងរបស់ជរងគ្រោះបានបញ្ជាប់ប្រាប់សមត្ថកិច្ចថានៅមុនបាត់កាបូបដៃរបស់ខ្លួនថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង១០នាទី ជនរងគ្រោះ និង ស្វាមី បានបើករថយន្តរថយម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6839 ពីផ្សារឈូកមាស មកចតនៅកន្លែងកើតហេតុ មុខហាងរបស់ខ្លួនយីហោ វ៉ាយមែន ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ហើយពួកខ្លួនក៏ដើរចូលទៅក្នុងហាង លុះដល់ម៉ោងប្រហែល២០ និង ៣០នាទីថ្ងៃដដែលប្អូនស្រីរបស់ខ្លួន ឈ្មោះអេង ហៀង បានដើរចេញមកមុខហាងក្បែររថយន្តខាងលើរួចមើលទៅក្នុងរថយន្តឃើញថត ដាក់ឥវ៉ាន់របស់រថយន្តរបើកចំហរ ដោយសង្ស័យក៏ទាញទ្វារថយន្តមើល ឃើញថាទ្វាមិនជាប់ (Lock) ក៏រត់ទៅប្រាប់បងស្រី ឈ្មោះ អេង លាង ភ្លាមនោះខ្លួន បានចេញមក មើលទើបដឹងថាបាត់ កាបូបដៃពណ៌ស្វាយមួយដែលទុកក្នុងថតរថយន្ត ហើយក្នុងកាបូបនោះ មានលិខិតឆ្លងដែន លេខ NOO 166622 ប្រាក់ដុល្លាអាមេរិកប្រហែល១០០០០$ ប្រាក់រៀល៨០០០០០រ និងប្រាក់បាតថៃមួយចំនួនទៀត ។

លុះព្រឹកឡើង ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩​ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះបាន មកពីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ រួចសមត្ថកិច្ចបានចុះទៅមើលកន្លែងកើតហេតុ និងឆែក កាមេរ៉ាសុវត្ថិ ភាពមើលឃើញមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣ នាក់ បានធ្វើសកម្មភាពចូលក្នុងរថយន្តលួចយកកាបូបដៃរបស់ជនរងគ្រោះពីក្នុងរថយន្ត ហើយនៅវេលាម៉ោង ១៩ និង០០នាទីថ្ងៃដដែលនេះជន រងគ្រោះបានឃើញជនសង្ស័យ២នាក់ក្នុងចំណោមពួក៣នាក់ ខាងលើដើរតាមផ្លូវក្បែរហាងរបស់ខ្លួនក៏ ឃាត់នាំជនសង្ស័យទាំង០២នាក់ប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងសម្ភារដកហូតត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់កាបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖