ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបលុយពីស្រី្តម្នាក់បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចការ៉ាសសាំងតូតាល់ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាពីរនាក់ ឈរនៅចំណុចកើតហេតុខាងលើ ហើយក៏បានដកទូរស័ព្ទមកខលទៅហៅកង់បីមកជិះធ្វើដំណើរទៅមុខទៀត ដោយរូបគាត់មិនបានបញ្ជាក់ពីគោលដៅដែលគាត់ទៅនោះទេ ស្រាប់តែមួយសន្ទុះក្រោយមកម៉ូតូកង់បីបានមកដល់រួចរូបគាត់ទាំងពីរនាក់រៀបបម្រុងនឹងឡើងជិះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ មិនចាំស្លាកលេខបានជិះមកជិតរូបគាត់រួចធ្វើសកម្មភាពឆក់កាបូបលុយ ដែលរូបគាត់កាន់ជាប់នឹងដៃបានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ភ្លាមភ្លាមនោះរូបគាត់ក៏បានស្រែកថា ចោរៗផ្អើលឆោឡោពេញកន្លែងកើតហេតុ តែគ្មានអ្នកជួយ ។ បន្ទាប់មកស្រាប់តែលេចមុខបុរសម្នាក់មកស្រែកសម្លុតគាត់ថា ស្រែកធ្វើអី បើចោរឆក់ទៅបាត់ហើយ ។ ធ្វើឲ្យរូបគាត់ខឹងឆោឡោស្រែកពេញផ្លូវ ។

ប្រភពដដែលបានបន្តទៀតថា បើគ្មានអ្នកជួយគាត់ទេ ហេតុអ្វីក៏គាត់ស្រែកថា ចោរមិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងទៅផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ ។ គួរបញ្ជាក់ផងដែរ ថាកាបូបជនរងគ្រោះដែលត្រូវចោរឆក់យកទៅបាត់មានលុយខ្មែរជាង៨០ម៉ឺនរៀល ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំបុរសខាងលើ និងជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីសួរនាំបន្ត និងឲ្យរងគ្រោះដាក់ពាក្យបណ្ដឹង ៕ សុខាសែនជ័យ​

 


ចែករំលែក៖