ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបើកបុកម៉ូតូកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ៖ រថយន្តយីឌុបដឹកទំនិញមួយគ្រឿងបើកបុកម៉ូតូកិនបុរសម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខការាស់សាំង សមប្រាថ្នា តាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានសុំឈ្មោះ សំ នាង ភេទប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤៣១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GV-9375 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងយីឌុបធុនយក្សបិទឡូហ្គោល នៅខាងមុខ កងដឹកជញ្ជូន( M-70)ពាក់ស្លាកលេខតាកែវ3A-0189 បើកចេញពីផ្លូវបេតុងទិសដៅពីលិចទៅកើតឆ្លងមកផ្លូវជាតិលេខ៣បំណងទៅរង្វង់រចោមចៅ ហើយបានបុកម៉ូតូជនរងគ្រោះឲ្យដួលទៅនឹងថ្នល់បណ្ដាលឲ្យម៉ូតូដួលកិនជើងរងគ្រោះជាប់ភ្លាមៗនោះជនរងគ្រោះខំប្រឹងរើបម្រះចេញពីម៉ូតូដែរតែចេញមិនរួច ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃើញហេតុការណ៍នេះ បាននាំគ្នាស្រែកប្រាប់អ្នកបើកបររថយន្តឲ្យឈប់កុំឲ្យបន្តដំណើរដើរទៅមុខទៀតដោយតៃរថយន្តមិនបានឈប់នោះទេ បានបន្តដំណើរទៅមុខកិនចំក្បាលជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មតែម្តង ។ ភ្លាមៗនោះ តៃកុងបានទុករថយន្តចោលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ រួចមានអ្នកមកដោះស្លាកលេខរថយន្តយកទៅលាក់ទុកបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ​


ចែករំលែក៖