ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនបូតស្រូវមួយគ្រឿងម៉ាក KUBUTA ត្រូវអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ខណៈកំពុងច្រូតស្រូវ សង្ស័យម៉ាស៊ីនឆ្លងភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាននាំគ្នាអន្តរាគមន៍បាញ់ពន្លត់កណ្ដាលវាលស្រែ ខណៈម៉ាស៊ីនបូតស្រូវមួយគ្រឿងម៉ាក KUBUTA ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈកំពុងច្រូតស្រូវសង្ស័យម៉ាស៊ីនឆ្លងភ្លើង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ស្ថិតនៅភូមិពោធិ៍ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ម៉ាស៊ីនបូតស្រូវមានឈ្មោះពៅ ខេមរា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ ឃុំមរសរថ្ងក ស្រុក​ចន្រ្ទា ខេត្តស្វាយរៀង ។

មុនកើតហេតុមាន ឈ្មោះ រាជ ហៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ជាអ្នកបើកបររួមនឹងអ្នកចងបាវស្រូវមួយនាក់ មានឈ្មោះ រស់ សាមាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខណះកំពុងច្រូតស្រូវស្រាប់តែម៉ាស៊ីនឆ្លងចរន្តភ្លើង បណ្ដាលឲ្យហុយផ្សែងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យអ្នកបើកលោតចុះស្រែកហៅអ្នកភូមិនិងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បាននាំយកនូវសម្ភារសម្រាប់ពន្លត់អគ្គិភ័យ ចុះទៅដល់កន្លែងកើតហេតុ បាញ់ពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ៕ យឹម សុថាន


ចែករំលែក៖