ឈានចូលឆ្នាំ២០២០ភ្លាម ទំនាក់ទំនងរវាងអាមេរិក នឹងអ៊ីរ៉ង់ កាន់តែតានតឹងពាក់ព័ន្ធនឹងការវាយប្រហារទៅលើស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ គ្រាន់តែក្រុមបាតុករវាយប្រហារ ភ្លាមអាមេរិក ចោទថាអ៊ីរ៉ង់ ទៅហើយមិនចាំបាច់ពីចារណ ឬស្រាវជ្រាវត្រួតពិនិត្យអ្វីនោះឡើយ គឹអ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវ។
សកម្មភាពខាងលើនេះ ព្រមទាំងការវាយប្រហារទៅលើទីតាំងប្រេង របស់ប្រទេស សាឌី អារ៉ាប៊ី គឺមិនខុសគ្នាឡើង គ្រាន់តែឬស៊ូសំឡេងផ្ទុះភ្លាម អាមេរិកថាអ៊ីរ៉ង់ជាអ្នកវាយប្រហារ ។ និយាយរួមអាមេរិក ចាំតែទម្លាក់កំហុសទៅឲ្យអ៊ីរ៉ង់ តែប៉ុណ្ណោះ ។
កតាទាំងនោះហើយ បង្កឲ្យមានការសង្ស័យថា តើ អាមេរិក អាចនឹងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដោយ មូលហេតុផ្សេងៗ មិនមានភាពច្បាស់លាស។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ្វីដែលអាមេរិកចង់បានគឺកម្ចាត់ប្រទេសដែល តែងតែរារាំង នៅគម្រោងអាមេរិកនិងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា។
ជាការវាយបក អ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញ ថានឹងកោះហៅអ្នកតំណាងក្រុមហ៊ុនស្វីស ជាក្រុមហ៊ុនតំណាងផលប្រយោជន៍រកស៊ីរបស់អាមេរិកនៅអ៊ីរ៉ង់ ទៅសាកសួរ ដុះក្អែល។ ហើយ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង អាលី ខាំមណីយ ក៏បានចេញមុខថ្កោលទោសអាមេរិកជាថ្មី ចំពោះការវាយប្រហារគ្រាប់រ៉ូកែតរបស់អាមេរិក សម្លាប់ទ័ពអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង។ អាលី ខាំមណីយ ចាត់ទុកអាមេរិកថាជាបិសាច ហើយថែមទាំងរិះគន់អាមេរិកថាបានបង្កសង្គ្រាមឈ្លានពានគួរឱ្យស្អប់ខ្ពើមនៅ អាហ្វហ្គានីស្ថាន និងនៅ អ៊ីរ៉ាក់ ជាដើម។
ឃើញសភាពការណ៍ដែលកាន់តែមិនស្រួល! រុស្ស៊ីមិនអាចនៅស្ងៀម ហើយរដ្ឋបាលក្រុងម៉ូស្គូ បានអំពាវវនាវ ឱ្យគ្រប់ភាគីទាំងអស់ បញ្ចប់សកម្មភាពអរិភាពជាបន្ទាន់ ហើយត្រូវរកផ្លូវដោះស្រាយ កុំឱ្យស្ថានការណ៍ក្នុងតំបន់ វឹកវរកាន់តែខ្លាំង។
ចំណែកភាគីបារាំងវិញ បារាំងបានថ្កោលទោស ការវាយប្រហារទៅលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ហើយរដ្ឋមន្ត្រីការពារបារាំងអះអាងថា«ស្មគ្ររួបរួមសាមគ្គីភាព»ជាមួយអាមេរិកជាសម្ព័ន្ធមិត្ត។ យ៉ាងណាក៏ដោយ បារាំងយល់ថា ការបង្កភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ ជាហូរហែមិនចេះចប់មកនេះ ក៏មានបច្ច័យមួយខ្លាំងដែរ គឺការដែលអាមេរិដកខ្លួន ជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
ក៏ប៉ុន្តែ សួរថា សភាពការណ៍នៅអ៊ីរ៉ាក់នេះ តើអាចធ្វើឱ្យផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិក ដែរឬទេ? ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ ថ្ងៃដើមឆ្នាំ២០២០ ឆ្លើយប្រាប់អ្នកកាសែតនៅ Florida ថា «លោកស្រឡាញ់សន្តិភាព» ។
ហេតុផលទីពីរ ដែលត្រូវតែការពារស្ថានទូតឱ្យបានដាច់ខាត ពីព្រោះការវាយប្រហារស្ថានទូតយ៉ាងដូច្នេះ គឺជារឿងស្នាមដំបៅនៃសោកនាដកម្មរបស់អាមេរិក ដែលនាំឱ្យនឹកដល់ ការវាយប្រហារស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីតេអេរ៉ង់ នៅឆ្នាំ១៩៧៩។ កាលនោះ ក្រុមនិស្សិតអ៊ីរ៉ង់ បានចាប់មន្ត្រីទូតនិងបុគ្គលិកទូតអាមេរិក ចំនួន៥៦នាក់ ធ្វើជាចំណាប់ខ្មាំង អស់រយៈពេលយ៉ាងយូរ គឺចំនួន៤៤៤ថ្ងៃគត់។ ហេតុការណ៍នេះ ធ្វើឱ្យអាមេរិកបាក់មុខមិនស្ទើរទេ ហើយអាមេរិកនិងអ៊ីរ៉ង់ក៏លែងមើលមុខគ្នាចំ អស់រយៈពេល៤០ឆ្នាំមកនេះ។ ប្រវត្តិមួយដែលកាន់តែធ្ងន់ធ្ងរទៀត ក្នុងសំណុំរឿងស្ថានទូតអាមេរិកបែបនេះដែរ គឺនៅប្រទេសលីប៊ី ឆ្នាំ២០១២ ក្រុមឧទ្ទាមអ៊ីស្លាម បានបើកការវាយប្រហារទៅលើស្ថានទូតអាមេរិកប្រចាំក្រុង Benghazi ទាំងយប់អធ្រាត្រ រហូតបាញ់សម្លាប់ លោក J. Christopher Stevens ឯកអគ្គរដ្ឋទូតអាមេរិក ដែលប្រចាំការនៅទីនោះផង។
ដូច្នេះហើយ ក្នុងពេលនេះ គ្រាន់តែឃើញសកម្មភាពមិនស្រួល ដែលបានកើតមានចំពោះស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់, ថ្នាក់ដឹកនាំអាមេរិក នឹងមិនអាចនៅស្ងៀមបានសោះឡើយ ហើយអាមេរិកប្រឹងធ្វើយ៉ាងណា កុំឱ្យប្រវត្តិឈឺចាប់នៃស្នាមដានចាស់ កើតមានជាថ្មីតទៅទៀត ទោះក្នុងតម្លៃណាក៏ដោយ។ «ទោះក្នុងតម្លៃណាក៏ដោយ អាមេរិកត្រូវឱ្យអ៊ីរ៉ងសង នៅក្នុងហេតុការណ៍កើតមានលើទូតអាមេរិកនៅអ៊ីរ៉ាក់នេះ» នេះជាពាក្យដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្រែកគំរាមរដ្ឋបាលក្រុងតេអេអ៊ីរ៉ង។
វិបត្តិនៅអ៊ីរ៉ាក់នេះ គឺស្មុកស្មាញណាស់។ នៅម្ខាង ថ្នាក់ដឹកនាំនយោបាយមួយចំនួនរបស់អ៊ីរ៉ាក់ ដែលគាំទ្រអ៊ីរ៉ង់ យល់ឃើញថា ការវាយប្រហាររប់សអាមេរិក ទៅលើក្រុមទាហានអ៊ីរ៉ាក់និយមគាំទ្រអ៊ីរ៉ង់ នៅភាគខាងជើងក្រុងបាកដាដ គឺរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ ដូច្នេះ អ៊ីរ៉ាក់នឹងកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ទៅសាកសួរ ហើយសើរើមើលទំនាក់ទំនងជាមួយអាមេរិក ជាថ្មី។ លើសពីនេះ មន្ត្រីក្នុងជួររដ្ឋាភិបាលអ៊ីរ៉ាក់ និងមានតំណាងរាស្ត្រអ៊ីរ៉ាក់ខ្លះផង ចង់ធ្វើសំណើច្បាប់ថ្មីដើម្បីបណ្តេញកងទំព័រអាមេរិកចេញពីប្រទេសទៀតផង។ ក៏ប៉ុន្តែ អាមេរិក មានទ័ពឈរជើងនៅអ៊ីរ៉ាក់ ដល់ទៅចំនួនជាង ៥ពាន់២រយ នាក់ ហើយប្រុងថាបញ្ចូនទ័ពចល័តចូលទៅថែម រាប់រយនាក់ទៀត ដើម្បីទប់ស្ថានការណ៍អាសន្ន។
បញ្ហាស្មុកស្មាញមិនត្រឹមតែប៉ុណ្ណោះទេ នៅផ្ទៃក្នុងនយោបាយអ៊ីរ៉ាក់ បច្ចុប្បន្ន មិនទាន់មានរៀបចំរដ្ឋាភិបាលថ្នាក់ដឹកនាំប្រទេសស្រួលបួលនៅឡើយទេ ព្រោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានសុំលាលែងពីតំណែង ក្រោយពីមានការទាមទារពីកំហឹងមហាជន ក្នុងបាតុកម្មជាង១ខែមកនេះ។ ហើយរឹតតែស្មុកស្មាញនោះ គឺប្រទេសអ៊ីរ៉ង់ ជាសត្រូវអាមេរិក និងនៅជាប់នឹងអ៊ីរ៉ាក់ស្រាប់ ចង់ដាក់បញ្ចូលគ្នីគ្នាបក្សពួករបស់ខ្លួន នៅក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋអ៊ីរ៉ាក់ថ្មីនេះ ៕