ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមន បន្តដឹកនាំកម្លាំងចម្រុះចុះបាញ់ទឹកលាងសម្អាតតាមសួនច្បារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ចេញកម្លាំងសណ្តាប់ធ្នាប់ និងសាលាសង្កាត់ ខណ្ឌចំការមន ក្រោយពីយប់ឆ្លងឆ្នាំ រួចបានបាញ់លាងសម្អាតទីតាំងសួនច្បារនៅមុខណាហ្គាវើលបន្ថែមទៀត ក្នុងសង្កាត់ទន្លេបាសាក់ ។

ដោយកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជាថ្ងៃឆ្លងឆ្នាំសកល បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមួយចំនួនបានធ្វើដំណើរទៅកម្សាន្តលេងនៅម្ដុំសួនច្បារមាត់ទន្លេឬកោះពេជ្រ ឬក៏តាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ និងបានបោះសំរាមចោលនៅលើផ្លូវ ហើយនៅព្រឹកថ្ងៃទី១ ខែមកា ឆ្នាំ២០២០ ក្រុមហ៊ុនស៊ីនទ្រីបានប្រមូលសំរាមបានប្រមូលរួចរាល់ហើយ ហើយនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកអភិបាលបានដឹកនាំកម្លាំង យករថយន្តដឹកទឹករបស់ទីក្រុងកោះពេជ្រ មកបាញ់សំអាតដើម្បីកុំឲ្យមានក្លិនស្អុយដើម្បីឲ្យបងប្អូនជាព្រាត់ហាត់ប្រាណនៅពេលល្ងាចផងដែរ ។

ក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា ការបោកដុសសម្អាតនៅចិញ្ចើមសួនច្បារ និងចិញ្ចើមផ្លូវដោយក្រុមហ៊ុនប្រមូលសំរាមរួចតែនៅសល់កាកសំណល់ និងទឹកស្អុយធ្វើឲ្យខូចប៉ះពាល់សុខភាពទើបដឹកនាំកម្លាំងមកលាងសម្អាតដើម្បីល្ងាចឡើង បងប្អូនប្រជាពលរដ្ឋតែងតែមកហាត់ប្រាណ ឬនាំគ្រួសារមកលំហែក្បែរនៅសួនច្បារស្រស់ស្មៅលាស់ខៀវខ្ចី និងស្រូបខ្យល់បរិសុទ្ធ តែបែរជាមានក្លិនស្អុយទើបអាជ្ញាធរឃើញមិនសមរម្យ ក៏នាំកម្លាំងមកបាញ់សម្អាតហើយដើម្បីចូលរួមទីក្រុងស្អាត និងបរិស្ថានស្អាតគ្មានសំរាមរាយពេញផ្លូវ ៕ សរស្មី


ចែករំលែក៖